WDE វគ្គទី ៤៖ ការគ្រប់គ្រងសុខាភិបាលតាមប្រព័ន្ធអេឡិចត្រូនិច

វគ្គទី ៤ នៃ WDE Policy Dialogue ស្ដីអំពី   “ការគ្រប់គ្រងសុខាភិបាលតាមប្រព័ន្ធអេឡិចត្រូនិច”     នឹងជួយដោះស្រាយចម្ងល់ក៏ដូចជាឆ្លើយសំណួរផ្សេងៗរបស់អ្នកពាក់ព័ន្ធនឹងប្រធានបទនេះ។   កិច្ចសន្ទនា នេះ នឹង សម្របសម្រួលដោយកញ្ញា ទូច សុជាតិតា  នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃសហគ្រិនសង្គម Woomentum ព្រមទាំង ចូលរួមដោយវាគ្មិនកិត្តិយសចំនួន  ៣ នាក់ គឺ ឯកឧត្តម  ហេង សុខ គង់ រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍,   លោកស្រី ប៉ុង លីមសាន  សហស្ថាបនិក និងនាយកប្រតិបត្តិកម្មវិធីពេទ្យយើងនៃក្រុមហ៊ុន ហ្វឺស វុីមុិនថេក អេស៊ា, ព្រមទាំង លោកស្រី ពិន នេត្រា នាយកប្រតិបត្តិនៃស៊ីងមេដ មេឌីខល សិនធ័រ ។ កិច្ចសន្ទនានេះ   នឹងធ្វើឡើងជាភាសាខ្មែរ តាមកម្មវិធី Zoom និងផ្សាយផ្ទាល់នៅលើ  គេហទំព័រ  Facebook របស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី   (AVI’s Facebook page) នៅថ្ងៃសុក្រ  ទី ២៥ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង  ៩:០០  ដល់  ១០:00 ព្រឹក។

WDE វគ្គទី ៤៖ ការគ្រប់គ្រងសុខាភិបាលតាមប្រព័ន្ធអេឡិចត្រូនិច
Exit mobile version