គ្មានអីដែលអាក្រក់ជាងដឹងថា ឯកសារជារូបភាពធម្មតា (JPEGs), ឯកសារប្រភេទ PDFs និង Font Files អាចហេគចូលទៅកាន់ iPhone, iPad និង iPod របស់អ្នកនោះទេ។
ជាការពិតណាស់ ហេគឃ័រអាចធ្វើការគ្រប់គ្រងឧបករណ៍ Apple’s iOS របស់អ្នកពីចម្ងាយ ដោយគ្រាន់តែអ្នកបើកមើលឯកសារជារូបភាព JPEG ឬ PDF តាមរយៈវិបសាយ ឬអ៊ីម៉ែលតែប៉ុណ្ណោះ។ នេះគឺជាចំនុចខ្សោយដែលត្រូវបានគេដាក់លេខសំគាល់ CVE-2016-4673 ដែលក្នុងពេលនេះ ក្រុមហ៊ុន Apple បានបញ្ចេញនូវជំនាន់ចុងក្រោយនៃ iOS របស់ខ្លួន (iOS 10.1) សម្រាប់ iPhones និង iPads រួចទៅហើយសម្រាប់ធ្វើការជួសជុលបញ្ហានេះ។
ហេតុដូច្នេះហើយ អ្នកប្រើប្រាស់ដែលដំណើរការជំនាន់ iOS ទាប សូមធ្វើការអាប់ដេតជាបន្ទាន់មកកាន់ជំនាន់ចុងក្រោយគឺ 10.0 ។ ក្រៅតែពីជួសជុលបញ្ហានេះ វាក៏ធ្វើការអាប់ដេតទៅលើបញ្ហាសន្តិសុខចំនួន ១១ចំនុចនៅក្នុង firmware របស់ iPhone, iPad និង iPod Touch។
ដើម្បីធ្វើការអាប់ដេត សូមចូលទៅកាន់ Settings > General > Software Update ។
អាប់ដេតសម្រាប់ MAC, Apple Watch និង AppleTV
ក្រុមហ៊ុន Apple ក៏បានបញ្ចេញនូវការអាប់ដេតសម្រាប់ Mac PCs, Apple Watches និង Apple TVs ផងដែរ ហេតុដូច្នេះហើយ អ្នកប្រើប្រាស់ Mac ទាំងអស់ត្រូវបានណែនាំឲ្យធ្វើការអាប់ដេតប្រព័ន្ធរបស់ខ្លួនទៅកាន់ macOS Sierra (10.12.1) ដែលធ្វើការជួសជុលកំហុសឆ្គងចំនួន ១៦ចំនុច។
ក្នុងនេះដែរ សម្រាប់អ្នកប្រើប្រាស់ Apple Watch ក៍ត្រូវបានណែនាំឲ្យធ្វើការអាប់ដេតទៅកាន់ watchOS 3.1 ដែលធ្វើការជួសជុលកំហុសឆ្គងចំនួន ៨ចំនុច។
ចំណែកឯ AppleTV ក៏ត្រូវតែធ្វើការអាប់ដេតទៅកាន់ tvOS 10.0.1 ដែលមានការជួសជុលកំហុសទៅលើចំនុចខ្សោយចំនួន ១០ចំនុច។
សូមធ្វើការអាប់ដេតជាបន្ទាន់មុនពេលដែលក្លាយទៅជាជនរងគ្រោះ៕
ប្រភព៖ The Hacker News