Hacker បានរកឃើញនូវមធ្យោបាយដែលអាចធ្វើការផ្លាស់ប្តូរ ពាក្យសម្ងាត់របស់អ្នកបាន។ ថ្មីៗនេះ Facebook បានធ្វើការជួសជុល នូវចំនុចខ្សោយដ៏សំខាន់មួយ ដែលទទួលបានរបាយការណ៍ ពីអ្នកស្រាវជ្រាវចំនុចខ្សោយ ឯករាជ្យម្នាក់ឈ្មោះថា Sow Ching Shiong។ ចំនុចខ្សោយនេះ អាចអនុញ្ញាតឲ្យនណាក៏ដោយ ធ្វើការ reset នូវពាក្យសម្ងាត់របស់អ្នក ដោយមិនចាំបាច់ដឹងនូវ ពាក្យសម្ងាត់របស់អ្នកចុងក្រោយឡើយ។
នៅក្នុង Facebook មាននូវជម្រើសមួយសម្រាប់គណនីរងគ្រោះ (compromised account) ក្នុងទំព័រ “http://www.facebook.com/hacked” ដែល Facebook ត្រូវសួរទៅ កាន់នណាម្នាក់ ដើម្បីធ្វើការផ្លាស់ប្តូរពាក្យសម្ងាត់។ ទំព័រនេះនឹងធ្វើការបង្វែរទិសដៅអ្នក ទៅកាន់ទំព័រមួយទៀត គឺ “https://www.facebook.com/checkpoint/checkpointme?f=[userid]&r=web_hacked” ។
អ្នកស្រាវជ្រាវបានធ្វើការកត់សំគាល់ថា URL របស់ទំព័រមាននូវអញ្ញាត្តិមួយឈ្មោះថា “f” ដែលតំណាងឲ្យ ID របស់អ្នក។ ដោយធ្វើការជំនួសដាក់លេខ ID របស់អ្នក គឺអាចអនុញ្ញាតឲ្យគាត់ បន្តទៅកាន់ទំព័រមួយទៀត ដែល hacker អាចធ្វើការ reset នូវពាក្យសម្ងាត់ជនរងគ្រោះ ដោយមិនចាំបាច់ដឹង ពាក្យសម្ងាត់ចុងក្រោយរបស់គាត់ ឡើយ។
ចំនុចខ្សោយនេះគឺជាវិធីមួយដ៏សាមញ្ញក្នុងការដំណើរការ ប៉ុន្តែពេលេនះ ក្រុមការងារសន្តិសុខរបស់ Facebook បានជួសជុលវារួចទៅហើយ។