ចំនុចខ្សោយត្រូវបានរកឃើញនៅក្នុង Cisco Linksys routers ដែលអាចអនុញ្ញាតឲ្យ hackers ធ្វើការចូលកាន់ root ពីចម្ងាយបាន។ អ្នកផ្គត់ផ្គង់ផ្នែកសន្តិសុខ DecenseCode បានរកឃើញនូវបញ្ហានេះ ហើយធ្វើការ រាយការណ៍វាទៅកាន់ Cisco កាលពីខែមុន ហើយការជួសជុលគឺកំពុងតែដំណើរការ។
យោងទៅតាម Cisco បានឲ្យដឹងថា មាន routers ប្រមាណជាង ៧០លានគ្រឿងត្រូវបានលក់ទូទាំង សាកលលោក។ ការវាយប្រហារនេះត្រូវបានធ្វើឡើង ដោយជោគជ័យ ទៅលើឧបករណ៍ Linksys ប្រភេទ WRT54GL ដោយអ្នកស្រាវជ្រាវនៅក្នុងក្រុមហ៊ុន DefenseCode ហើយដោយបានបន្ថែមទៀតថា Linksys firmware 4.30.14 និងរាល់ជំនាន់មុនៗ គឺនៅតែមានចំនុចខ្សោយ។
វាចំណាយរយៈពេល ១២ថ្ងៃ ក្នុងការបង្កើតនូវកម្មវិធី ដែលអាចប្រើប្រាស់ដោយ hackers ក្នុងការចូលទៅគ្រប់គ្រង wireless router និងធ្វើការលួច (hijack) រាល់ព័ត៌មានទាំងអស់ ដែលឆ្លងកាត់វា។
អ្នកអាចមើលការបង្ហាញនៅក្នុងវិដេអូនខាងក្រោម៖