​VMware មានចំនុចខ្សោយធ្ងន់ធ្ងរបំផុត មិនទាន់មានការជួសជុល នៅក្នុងផលិតផលមួយចំនួនរបស់ខ្លួន

VMWare បានបញ្ចេញវិធីសាស្ត្របណ្តោះអាសន្នជុំវិញភាពងាយរងគ្រោះធ្ងន់ធ្ងរបំផុតមួយនៅក្នុងផលិតផលរបស់ខ្លួន ដែលអាចអនុញ្ញាតឲ្យមានការវាយលុកដោយអ្នកវាយប្រហារ រួចធ្វើការគ្រប់គ្រងទៅលើប្រព័ន្ធ – នេះបើតាមការចេញផ្សាយនៅក្នុងសេចក្តីប្រកាសរបស់ខ្លួន

ដោយមានលេខកូដ CVE-2020-4006, ភាពងាយរងគ្រោះ ឬចំនុចខ្សោយនេះត្រូវបានដាក់ពិន្ទុ CVSS លេខ 9.1 លើ 10 ហើយផលប៉ៈពាល់ទៅលើ VMware Workspace One Access, Access Connector, Identity Manager, និង Identity Manager Connector ។

ក្នុងខណៈពេលដែលក្រុមហ៊ុននិយាយថា ការជួសជុលទាំងស្រុងទៅលើកំហុសឆ្គងនេះនឹងមាននៅពេលខាងមុខ (ដោយមិនបានបញ្ជក់ថ្ងៃខែពិតប្រាកដឡើយ)។ វាមិនទាន់ច្បាស់នៅឡើយទេថា កំហុសឆ្គងនេះគឺកំពុងតែមានការវាយប្រហារយ៉ាងសកម្ម ឬយ៉ាងណានោះទេ។

ខាងក្រោមគឺជាបញ្ជីនៃផលិតផលរបស់ VMWare ដែលរងផលប៉ៈពាល់៖

ការណែនាំអំពីបញ្ហានេះ ត្រូវបានបញ្ចេញតែប៉ុន្មានថ្ងៃក្រោយប៉ុណ្ណោះ បន្ទាប់ពី VMware បានធ្វើការជួសជុលទៅលើកំហុសឆ្គងធ្ងន់ធ្ងរមួយនៅលើ ESXi, Workstation, និង Fusion hypervisors ដែលមានលេខកូដ CVE-2020-4004 និង CVE-2020-4005៕

ព័ត៌មានបន្ថែម៖

https://www.vmware.com/security/advisories/VMSA-2020-0027.html

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Exit mobile version