សូមប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ USB

សព្វថ្ងៃនេះការប្រើប្រាស់កុំព្យូទ័រ (Computer) គឺមានស្ទើរតែគ្រប់ទីកន្លែង ហើយដែលមិនអាចខ្វៈបានឡើយនៅក្នុងយុគ្គសម័យឌីជីថលនេះ។ កាលពីពេលមុន អ្នកប្រើប្រាស់ទាំងអស់ត្រូវប្រើ ​Floppy Disk ដើម្បីធ្វើការចំលងឯកសារពីកុំព្យូទ័រមួយទៅកុំព្យូទ័រមួយទៀត ឬក៏មានតម្រូវការរក្សាទុកឯកសារជាដើម។

ក្រោយមកដោយសារបច្ចេកវិទ្យាមានការវិវត្ត Floopy Disk ត្រូវបានជំនួសដោយឧបករណ៍ ​USB Flash Drive វិញ។ វាមានភាពងាយស្រួល តូច និងមានទំហំធំជាង Floopy Disk ឆ្ងាយណាស់ ហើយអាចឱ្យយើងផ្ទុកទិន្នន័យបានច្រើន។ ដោយសារភាពងាយស្រួលក្នុងការប្រើប្រាស់នេះ ទើបធ្វើឱ្យយើងទាំងអស់គ្នាប្រើវា ដើម្បីចំលងឯកសារទៅវិញទៅមក ឬផ្ទុកឯកសារប្រើប្រាស់ប្រចាំថ្ងៃ។

តើលោកអ្នកមានដឹងទេថា ភាពងាយស្រួលនេះ ក៏វាផ្តល់ផលវិបាកឱ្យអ្នកប្រើប្រាស់ផងដែរ នោះគឺការចំលងមេរោគកុំព្យូទ័របានលឿនបំផុត នៅពេលដែលអ្នកដោត ​USB Flash Drive ចូលក្នុងម៉ាស៊ីនរបស់អ្នក។

ដើម្បីពន្យល់ការងារនេះឱ្យកាន់តែបានច្បាស់ លោក ហេង បូរ៉ាត់ នឹងធ្វើការបង្ហាញផ្ទាល់ខ្លៈៗ (Demo) ដែលទាក់ទងនិងឥទ្ធិពលក្នុងការប្រើប្រាស់ USB នឹងដំណើរការរបស់វា ហើយដំណើររបស់មេរោគគឺគ្រាន់តែដោត USB តែប៉ុណ្ណោះមេរោគនឹងធ្វើការដំណើរដោយខ្លួនឯង។

សម្រាប់នៅក្នុង USB គេដាក់មេរោគអ្វីក៏បានអាស្រ័យលើគោលដៅរបស់អ្នកវាយប្រហារ (Hacker) ប៉ុន្តែនៅក្នុងវីដីអូនេះ លោក ហេង បូរ៉ាត់ ផ្តោតមេរោគចំនួនពីរសំខាន់ៗ គឺប្រភេទមេរោគចាប់ជំរិត (ransomware) និងប្រភេទមេរោគគ្រប់គ្រងម៉ាស៊ីនកុំព្យូទ័រពីចំងាយ តាមរយៈមេរោគប្រភេទ RAT (Remote Access Trojan)។

សូមទស្សនាវីដេអូខាងក្រោម៖

វិដេអូដែលបង្ហាញអំពីហានិភ័យនៃការប្រើប្រាស់ USB ដោយមេរោគឆ្លងចូលកុំព្យូទ័ររបស់អ្នក

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Exit mobile version