គណនីបណ្តាញសង្គម (Twitter, YouTube) របស់ US Central Command ត្រូវបានគេហេគចូល
គណនីបណ្តាញសង្គមខាងកងទ័ពអាមេរិក (US Military CENTCOM) ត្រូវបានហេគដោយពួក Islamic State IS ហើយអ្នកវាយប្រហារបានដាក់ពាក្យពេចន៍ថា “In the name of Allah, the Most Gracious, the Most Merciful,
the CyberCaliphate continues its CyberJihad”.
ឃ្លាមួយដែលបានសរសេរនៅក្នុងគណនី Twitter ថា “American soldiers, we are coming, watch your back.” វាត្រូវបានចុះហត្ថលេខាដោយក្រុម Isis ហើយឯកសារផ្ទៃក្នុងរបស់កងទ័ព ក៍ត្រូវបានបង្ហាញនៅក្នុង Centcom Twitter ផងដែរ។
ខាង Centcom របស់អាមេរិកបាននិយាយអំពីការហេគថាមិនមានអ្វីធ្ងន់ធ្ងរនោះទេ។ វាមិនមានផលប៉ៈពាល់ទៅដល់ប្រតិបត្តិការ និងមិនមានទិន្នន័យសម្ងាត់ណា ត្រូវបានជ្រាបចេញនោះទេ។
មន្ត្រីមិនប្រាប់ឈ្មោះនៃមន្ទីរប៉ង់តាហ្គោនបានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន Reuters ថា ការហេគចូលនោះគឺជាធ្វើឲ្យមានការអាម៉ាស់ មិនមែនជាការគំរាមគំហែង ផ្នែកសន្តិសុខនោះទេ ហើយលោកសាស្ត្រាចារ្យ Alan Woodward មិនពីសាកលវិទ្យាល័យ Surrey បាននិយាយថា គាត់មិនគិតថាការវាយប្រហារនេះ គឺជាបញ្ហាធំឡើយ។
ព័ត៌មានបន្ថែម៖