Security NewsVulnerability

Update Your Java to Patch 20 Vulnerabilities

ចូរធ្វើបច្ចុប្បន្នភាព JAVA របស់អ្នក ដោយរួមមានការជួសជុលកំហុសឆ្គងចំនួន ២០ ចំនុច

កាលពីពេលថ្មីៗ ក្រុមហ៊ុន Orcale បានបញ្ចេញនូវ ការធ្វើបច្ចុប្បន្នភាពកំហុសឆ្គងស្រួចស្រាយ ​(Critical Patch Update) សម្រាប់ខែកក្កដា ដែលក្នុងនោះមានការជួសជុសកំហុសឆ្គងទាំងអស់ចំនួន ១១៣ ក្នុងចំណោមផលិតផលរាប់រយរបស់ក្រុមហ៊ុន។

ការធ្វើបច្ចុប្បន្នភាពសម្រាប់ Browser plug-in Java គឺឆ្លើយតបទៅនឹងកំហុសឆ្គងចំនួន ២០ ដែលកំហុសឆ្គងទាំងអស់នោះ អាចអនុញ្ញាតឲ្យមានការជ្រៀតចូលពីចម្ងាយដោយមិនចាំបាច់មានការសិទ្ធិអនុញ្ញាត (authentication) ដែលមានន័យថា អ្នកវាយប្រហារមិនចាំបាច់ត្រូវការ username និង password ឡើយដើម្បីជ្រៀតចូលទៅក្នុងបណ្តាញរបស់អ្នក។

កំហុសឆ្គងស្រួចស្រាចជាងគេត្រូវធ្វើបច្ចុប្បន្នភាពមុនគេ

ក្រុមហ៊ុន Oracle ប្រើប្រាស់នូវ Common Vulnerability Scoring System (CVSS) ដើម្បីផ្តល់នូវភាពទូលាយនិងស្តង់ដារ ដល់ការផ្តល់ចំណាត់ថ្នាក់នៃកំហុសឆ្គងទាំងនោះ នៅលើផលិតផលនិមួយៗ ដែល ១០ពិន្ទុ មានន័យថាគឺស្រួចស្រាចបំផុត។

ក្រុមហ៊ុន Orcale បានឲ្យដឹងថាការធ្វើបច្ចុប្បន្នភាពទៅលើ Java គឺជាតម្រូវធ្វើជាបន្ទាន់ ដោយសារតែកំហុសឆ្គងមួយនៃ Java SE (លេខកូដ CVE-2014-4227) មាន ១០ពិន្ទុ និងកំហុសឆ្គងចំនួន ០៧ផ្សេងទៀតនៃ Java SE Client មាន ៩.៣ ពិន្ទុ។

Oracle Database Server ក៏ត្រូវតែធ្វើបច្ចុប្បន្នភាពចំនួន ៥ចំនុចផងដែរ ដែលក្នុងនោះកំហុសឆ្គង ១ចំនុច អាចធ្វើការជ្រៀតចូលពីចម្ងាយ ហើយ ១០ចំនុចផ្សេងទៀតសម្រាប់ MySQL server តែមិនមានកំហុសឆ្គងអាចជ្រៀតចូលពីចម្ងាយបានឡើយ នៅក្នុង MySQL Server នេះ។

ព័ត៌មានបន្ថែម៖

http://www.oracle.com/technetwork/topics/security/cpujul2014-1972956.html

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button