ខែតុលា គឺជាខែដែលរវល់បំផុតសម្រាប់អភិបាលគ្រប់គ្រងប្រព័ន្ធនិងអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពទៅលើប្រព័ន្ធកុំព្យូទ័ររបស់ខ្លួន។ ខែនេះផងដែរគឺជាខួបនៃ កម្មវិធី Patch-Tuseday បង្កើតដោយក្រុមហ៊ុនម៉ៃក្រូសូហ្វក្នុងខែតុលា ឆ្នាំ២០០៣។
ក្រុមហ៊ុនម៉ៃក្រូសូហ្វបានចេញនូវការធ្វើបច្ចុប្បន្នភាពទៅលើ ៨ចំនុច ដោយរួមមាន ៤ចំនុចសំខាន់បំផុតទាក់ទងទៅនឹង Microsoft Windows, Internet Explore, Microsoft Office និងផលិតផលដទៃទៀតរបស់ខ្លួន។
នៅក្នុង Bulletin 1 គឺជា Zero-Day Vulnerability CVE-2013-3893 ដែលបានប្រើប្រាស់ដោយ hackers ដើម្បីវាយប្រហារក្នុងពេលកន្លងទៅនេះ។
នៅក្នុង Bulletins 2, 3 និង ៤ បានដោះស្រាយទៅលើ vulnerablities នៅក្នុងផលិតផលរបស់ម៉ៃក្រូសូហ្វជាច្រើន ដោយរួមមាន Windows XP, 7 និង 8 ហើយនឹង Windows Server 2003, 2008 និង 2012។
Bulletins 5,6 និង 7 បានដោះស្រាយទៅលើចំនុចខ្សោយដែលអាចអនុញ្ញាតឲ្យមានការ ដំណើរការកូដពីចម្ងាយ។ Bulletin 8 ដោះស្រាយទៅលើចំនុចខ្សោយនៅក្នុង Silverlight ដែលជាចំនុចចុងក្រោយបំផុតនៅក្នុង patches ទាំង ៨។
ព៏តមានបន្ថែម៖
CamSA13-10: ក្រុមហ៊ុនម៉ៃក្រូសូហ្វ ចេញផ្សាយ ព្រឹត្តិបត្រសន្តិសុខប្រចាំ ខែតុលា ឆ្នាំ២០១៣