ក្រុមហ៊ុន Apple បានបញ្ចេញនូវកំណែ iOS របស់ខ្លួនជំនាន់ 14.4 ដើម្បីធ្វើការជួសជុលទៅលើចំនុចងាយរងគ្រោះមួយចំនួន ដែលកំពុងតែវាយលុកយ៉ាងសកម្មដោយចោរបច្ចេកវិទ្យា។
ការអាប់ដេតនេះត្រូវបានធ្វើឡើងចំពោះ iOS និង iPadOS ដែលមានចំនុចងាយរងគ្រោះចំនួន ៣ នៅក្នុង iPhone និង iPad ហើយដែលចំនុចខ្សោយទាំងនោះមិនត្រូវបានបញ្ចេញឱ្យដឹងលំអិតឡើយ។
យើងមិនទាន់ដឹងថាតើក្រុមចោរបច្ចេកវិទ្យាណាមួយដែលកំពុងវាយលុកយ៉ាងសកម្មទៅលើចំនុចខ្សោយទាំងនេះ ហើយក៏មិនដឹងដែរថា តើអ្នកណាខ្លះជាជនរងគ្រោះដោយសារបញ្ហានេះ ហើយក្រុមហ៊ុន Apple បាននិយាយថា ព័ត៌មានលំអិតនឹងបញ្ចេញនៅពេលក្រោយ។
ចំនុចងាយរងគ្រោះទាំងបីនេះមានលេខកូដ CVE-2021-1782, CVE-2021-1870, and CVE-2021-1871 អាចអនុញ្ញាតឱ្យអ្នកវាយប្រហារធ្វើការទាញយកសិទ្ធិ និងដំណើរការកូដពីចំងាយ។
អ្នកអាចធ្វើការអាប់ដេតចាប់ពី iPhone 6s ឡើង, ចាប់ពី iPad Air 2 ឡើង, ចាប់ពី iPad Mini 4 ឡើង, ចាប់ពី iPod touch ជំនាន់ទី ៧ ឡើង, និង Apple TV 4K និង Apple TV HD។
សូមអ្នកទាំងអស់គ្នាធ្វើការអាប់ដេតទៅកាន់ជំនាន់ 14.4 ឱ្យបានលឿនតាមតែអាចធ្វើទៅបាន៕
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore & PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.