United Airlines Hacked by Sophisticated Hacking Group

ក្រុមអ្នកវាយប្រហារដែលមានចិននៅពីខាងក្រោយ ដែលត្រូវបានគេជឿជាក់ថា ទទួលខុសត្រូវសម្រាប់ការវាយប្រហារធំៗលួចយកទិន្នន័យ ដោយរួមមាន U.S. Office of Personnel Management និងក្រុមហ៊ុនយក្សធានារ៉ាប់រង Anthem ផងនោះ ក្នុងពេលនេះបានវាយប្រហារទៅលើក្រុមហ៊ុន United Airlines ។

ក្រុមហ៊ុន United Airlines បានរកឃើញការវាយប្រហារទៅលើប្រព័ន្ធកុំព្យូទ័ររបស់ខ្លួនក្នុងខែឧសភា ឬក៍ដើមខែមិថុនា នេះបើតាមការអោយដឹងពី Bloomberg ។ តាមប្រភពព័ត៌មានមួយបានឲ្យដឹងថា អ្នកវាយប្រហារលួចទិន្នន័យរបស់ក្រុមហ៊ុន United គឺជាក្រុមតែមួយដែលធ្លាប់ទទួលបានជោគជ័យក្នុង ការវាយប្រហារធំៗ រួមមាន United States’ Office of Personnel Management និងក្រុមហ៊ុនធានារ៉ាប់រងសុខភាព ​Anthem Inc. ។

គោលបំណងដ៏អាក្រក់នៃការលួចទិន្នន័យរបស់ United Airlines

ទិន្នន័យដែលត្រូវបានលួច រួមមាននូវ manifests ដែលមានព័ត៌មានស្តីអំពី អ្នកជិៈយន្តហោះ និងទីតាំងដំបូង (origins) និងគោលដៅដែលត្រូវទៅ (destinations) ដែលមានន័យថា អ្នកវាយប្រហារមាននូវទិន្នន័យស្តីពីការធ្វើដំណើររបស់ប្រជាជនអាមេរិករាប់លាននាក់។ ដោយសារតែ United Airlines គឺជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេបង្អស់ទី២ នៅលើពិភពលោក ហើយនឹងជាក្រុមហ៊ុនដៃគូធំជាងគេសម្រាប់ការធ្វើដំណើររបស់រដ្ឋាភិបាល អាមេរិក អ្នកជំនាញការបាននិយាយថា ព័ត៌មាននៃការលួចដ៏សំបើមនោះអាចត្រូវបានប្រើប្រាស់ដើម្បីធ្វើការតាមដាន (track) នូវការធ្វើដំណើររបស់ មន្ត្រីរដ្ឋាភិបាលណាម្នាក់ ឬមន្ត្រីយោធា។

Bloomberg បានបន្ថែមទៀតថា បើសិនជាការផ្សំគ្នារវាងទិន្នន័យ security-clearnace ដែលលួចបានពី OPM, ទិន្នន័យធានារា៉ប់រ៉ង ដែលលួចបានពី Anthem ហើយនឹងទិន្នន័យដែលទើបលួចបានពី United Airlines, វាអាចមានហានិភ័យសម្រាប់ជនជាតិអាមេរិកដែលធ្វើការនៅក្នុងវិសយ័ការពារជាតិ និងចារកម្ម។

United Airlines didn’t immediately respond to the comment.

ទោះបីជាមានការលួចទិន្នន័យនាពេលថ្មីៗនេះនៅក្នុងក្រុមហ៊ុន United Airlines វាបានជម្រុញឲ្យក្រុមហ៊ុននេះត្រូវតែពង្រឹងផ្នែកសន្តិសុខប្រព័ន្ធរបស់ខ្លួន ក្រុមហ៊ុននេះ បានចាប់ផ្តើមរួចទៅហើយនូវកម្មវិធី Bug Bounty (ហេគចូលបានលុយ) កាលពីខែឧសភា នៅក្នុងកិច្ចប្រឹងប្រែងដើម្បីស្វែងរកនូវចំនុចខ្សោយនៃ សន្តិសុខនៅក្នុងប្រព័ន្ធរបស់ខ្លួន។

ពីរសប្តាហ៍កន្លងទៅនេះ ក្រុមហ៊ុន ​United Airlines បានផ្តល់ឲ្យអ្នកវាយប្រហារពីរនាក់ នូវ Frequent-flyer ច្រើនជាង 1 Million miles សម្រាប់រាល់ចំនុចខ្សោយនិមួយៗដែលត្រូវបានរកឃើញនៅក្នុង Airline’s IT system របស់ខ្លួន។

ប្រភព៖

http://www.bloomberg.com/news/articles/2015-07-29/china-tied-hackers-that-hit-u-s-said-to-breach-united-airlines

Exit mobile version