តើអ្វីទៅដែលយើងហៅថា Whaling?

ដំបូង មាននូវ Phishing បន្ទាប់មកគឺ Spear Phishing ហើយក្នុងពេលនេះគឺ Whaling និងបច្ចេកទេសស្មុគស្មាញដទៃទៀត ។ ជនអាក្រក់ទាំងអស់នោះ គឺបានកំពុងតែធ្វើការកែប្រែនូវការបោកបញ្ជោតរបស់ពួកគេ។ ខាងក្រោមនេះ គឺជាអ្វីដែលត្រូវដឹង៖

តើមានអ្វីថ្មីទៅ?

បច្ចេកទេសថ្មីៗនេះ គឺ “whaling” ដែលបានទើបបង្ហាញខ្លួនថ្មីៗនេះ ហើយដែលមិនពាក់ព័ន្ធទៅនឹងការចុចរបស់បុគ្គលិកទៅលើបញ្ជប់ណាមួយឡើយ (links) ឬក៏គាត់ត្រូវបានឆ្លងនូវមេរោគនោះទេ។ ដំបូងឡើយ ឧក្រិដ្ឋជនបានធ្វើការប្រមូលព័ត៌មាន និងធ្វើការទាញយកនូវសិទ្ធអាក់សេស ដែលត្រូវការ ។ បន្ទាប់គោលដៅនោះ គឺត្រូវបានបោកបញ្ជោត (trick) ដើម្បីឲ្យធ្វើការបញ្ជូនទឹកប្រាក់ (fund transfer) ឬក៏រាំងខ្ទប់នូវប្រតិបត្តិការហិរញ្ញវត្ថុដោយផ្អែកទៅលើអីុម៉ែល មកពីអាស័យដ្ឋានអីុម៉ែលផ្ទាល់ខ្លួនរបស់ CEO ។

ជាឧទាហរណ៍ សម្រាប់រឿងរា៉វថ្មីៗនេះស្តីអំពី Alpha Payroll បានបង្ហាញនូវវិធីសាស្ត្រដែលបុគ្គលិកក្រុមហ៊ុនបានឆ្លើយតបទៅនឹងសំណើរដែល មើលទៅទំនងជាមកពី CEO របស់ Alpha Payroll ។ នៅក្នុងអីុម៉ែលក្លែងក្លាយនោះបានរៀបចំសំណើរថា “Copies of all the 2015 W-2 forms produced by Alpha Payroll on behalf of its customers.”

ខាងក្រោមនេះ គឺជាព័ត៌មានបន្ថែមទៀត ៖

“Later, on April 8 — after an Alpha Payroll customer reported their staff had fraudulent tax returns filed under their Social Security numbers — an internal investigation discovered the successful phishing attack. …

នៅក្នុងខែមេសា ឆ្នាំ២០១៦, Phoenix Division នៃ FBI បានធ្វើការព្រមានជាផ្លូវការមួយទៅដល់អាជីវកម្មទាំងអស់ អំពីការកើនឡើងនូវ business email compromise scams (BEC) ។ ខាងក្រោមនេះ គឺជាអ្វីដែលមាននៅក្នុងសេចក្តីប្រកាសរបស់ FBI:

“The schemers go to great lengths to spoof company email or use social engineering to assume the identity of the CEO, a company attorney or trusted vendor. They research employees who manage money and use language specific to the company they are targeting, then they request a wire fraud transfer using dollar amounts that lend legitimacy. …

ការបោកប្រាក់ ឬបន្លំនេះ គឺមានច្រើនទម្រង់ណាស់។ ជនរងគ្រោះគឺចាប់ផ្តើមមានចាប់ពី សហគ្រាសធំៗរហូតដល់ក្រុមហ៊ុនបច្ចេកវិទ្យា រហូតដល់អាជីវកម្មធនតូចមធ្យម និងអង្គការមិនរកប្រាក់ចំណេញ។ ភាគច្រើន ការបោកប្រាស់នោះគឺមានគោលដៅទៅលើអាជីវកម្មដែលធ្វើការទាក់ទងជាមួយ នឹងអ្នកផ្គត់ផ្គង់ក្រៅប្រទេស ឬអ្នកដែលដំណើរការនូវការផ្ទេរប្រាក់ជាទៀងទាត់។

អាជ្ញាធរមានសមត្ថកិច្ចទូទាំងពិភពលោក បានទទួលនូវការប្តឹងពីជនរងគ្រោះនៅក្នុងគ្រប់រដ្ឋនិមួយៗនៅក្នុង U.S State ហើយក្នុងយ៉ាងហោចណាស់ នៅក្នុង ៧៩ ប្រទេស ។ ចាប់ពីខែតុលា ២០១៣ រហូតដល់ខែកុម្ភៈ ២០១៦ អាជ្ញាធរមានសមត្ថកិច្ចបានទទួលនូវរបាយការណ៍មកពីជនរងគ្រោះចំនួន ១៧,៦៤២ នាក់ ដែលធ្វើឲ្យមានការខាតបង់ច្រើនជាង ២.៣ Billion ដុល្លាអាមេរិក ។ ចាប់ពីខែមករា ឆ្នាំ២០១៥ មក ខាង FBI បានមើលឃើញនូវការកើនឡើង ២៧០ភាគរយ ។ នៅក្នុងរដ្ឋ Arizona ការបាត់បង់ជាមធ្យមក្នុង scam មួយគឺនៅចន្លោះពី ២៥,000ដុល្លា និង ៧៥,០០០ដុល្លា។

ខាងក្រោមនេះគឺជាវិដេអូ ដែលពន្យល់បន្ថែមពីសកម្មភាពក្លែងបន្លំខាងលើ

Exit mobile version