តើអ្វីទៅជា Spyware?
លក្ខណៈទូទៅ
Spyware គឺជាកម្មវិធីមួយដែលមានជំនួយក្នុងការប្រមូលព័ត៌មានអំពីមនុស្សម្នាក់ឬអង្គការដោយមិនឲ្យពួកគេមានការដឹង ខ្លួនហើយ វាអាចផ្ញើព័ត៌មានទាំងនោះទៅអ្នកផ្សេង ទៀតដោយគ្មានការយល់ព្រមពីអ្នក, ឬត្រួតពិនិត្យលើកុំព្យួទ័រអ្នក ដោយមិនឲ្យអ្នកដឹងឡើយ។ Spyware គឺត្រូវបានគេចែកចេញជាបួនប្រភេទ: System Monitors, Trojans , Adware និង Tracking Cookies។
Spyware ភាគច្រើនគឺត្រូវបានគេប្រើសម្រាប់គោលបំណងដូចជា ការតាមដាននិងការរក្សាទុកសកម្មភាពអ្នកប្រើប្រាស់អិុនធឺណិត និងបម្រើការផ្សាយពាណិជ្ជកម្ម ដែលផុសឡើង (pop-up) នៅលើកុំព្យូទ័រអ្នកប្រើប្រាស់។
ហានិភ័យ និងការគំរាមគំហែង
SPyware អាចប្រមូលស្ទើរតែគ្រប់ប្រភេទនៃទិន្នន័យទាំងអស់រួមទាំងពត៌មានផ្ទាល់ខ្លួនដូចជាទម្លាប់នៃការចូលមើលអិុនធឺណិត ការ Log ចូលរបស់អ្នកប្រើប្រាស់និងព័ត៌មានគណនីធនាគារឬគណនីឥណទាន។ Spyware ក៍អាចជ្រៀតជ្រែងទៅលើការគ្រប់គ្រងកុំព្យូទ័ររបស់អ្នកប្រើប្រាស់ ដោយតំឡើងនូវកម្មវិធីបន្ថែមឬក៍បង្វែរនូវ វិបសាយ (redirect Web browsers)។
Spyware ខ្លះអាចផ្លាស់ប្តូរការកំណត់កុំព្យូទ័រ ដែលអាចមានលទ្ធផលធ្វើអោយល្បឿនការតភ្ជាប់អិុនធឺណិតយឺត, ការផ្លាស់ប្តូរដោយគ្មានការអនុញ្ញាតនៅក្នុងការកំនត់របស់ Browers ឬការផ្លាស់ប្តូរទៅការកំណត់កម្មវិធី (software setting)។
យុទ្ធសាស្ត្រក្នុងការទប់ស្កាត់
– ប្រើកម្មវិធីប្រឆាំងនឹង spyware (Anti-spyware)
– ត្រូវមានការប្រុងប្រយ័ត្នចំពោះអ្វីដែលអ្នកទាញយកចូលទៅក្នុងកុំព្យូទ័រ
– អានកិច្ចព្រមព្រៀងអាជ្ញាបណ្ណ
– ប្រុងប្រយ័ត្ននៃការចុចទៅលើការផ្សាយពាណិជ្ជកម្ម
– ធ្វើបច្ចុប្បន្នកម្មកម្មវិធី Internet Browsers របស់អ្នក
– ធ្វើការស្កេនកុំព្យូទ័ររបស់អ្នកអោយទៀងទាត់
យល់ដឹងបន្ថែមពី Spyware ជាមួយវិដេអូខាងក្រោម៖