ប្រែសម្រួលដោយ លោក សួន បញ្ញា | អ្នកស្រាវជ្រាវសន្តិសុខអុិនធឺណិត
តើអ្វីទៅជា exploit?
Exploit គឺជាកម្មវិធីកុំព្យូទ័រ ឬជាបណ្តុំនៃកូដដែលទាញយកនូវអត្ថប្រយោជន៍ពីកំហុសឆ្គងសន្តិសុខនៅក្នុងកម្មវិធីកុំព្យូទ័រ (application) ឬក៏ប្រព័ន្ធកុំព្យូទ័រ ដែលជាហេតុធ្វើឱ្យឧក្រិដ្ឋជនអាចប្រើប្រាស់ exploit នេះដើម្បីជាអត្ថប្រយោជន៍របស់ពួកគេ។ យើងអាចនិយាយក្នុងន័យសាមញ្ញថា exploit គឺជាកូដដែលគេសរសេរឡើងដើម្បីវាយលុកទៅលើចំនុចខ្សោយ ឬភាពងាយរងគ្រោះ (vulnerability) ដែលមាននៅក្នុង applications ឬ systems។
ជារឿយៗឧក្រិដ្ឋជនបញ្ជូន exploits នេះ ទៅកាន់កុំព្យុទ័រ ជាផ្នែកមួយនៃកូដជាច្រើន ដែលជាធម្មតាបង្កប់ក្នុងវេបសាយ ឬនៅក្នុងទំព័រណាមួយនៃវេបសាយទាំងមូល។ នៅពេលដែលអ្នកប្រើប្រាស់ បើកចូលទៅកាន់វេបសាយនោះ កម្មវិធី exploit និងធ្វើការប្រមូលព័ត៌មានកុំព្យូទ័ររបស់អ្នក ដើម្បីឱ្យដឹងថា តើកុំព្យូទ័ររបស់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការមួយណា (operating system), តើអ្នកមានកម្មវិធីកុំព្យូទ័រអ្វីខ្លះដែលកំពុងដំណើការ ហើយជាពិេសសនោះ គឺថាតើក្នុងចំណោមកម្មវិធីកុំព្យូទ័រទាំងអស់នោះ តើមានប៉ុន្មានដែលមានចន្លោះប្រយោងសុវត្ថិភាព (ភាពងាយរងគ្រោះ)។ និយាយឱ្យខ្លី គឺស្វែងរកចំនុចខ្សោយ (ចន្លោះប្រហោងសុវត្ថិភាព) ដើម្បីធ្វើការវាយលុក (exploit) តែម្តង។
ក្នុងករណីដែលមានរកឃើញចន្លោះប្រហោងសុវត្ថិភាពហើយនោះ កូដរបស់ exploit នឹងបើកផ្លូវមួយ ដែលជាមធ្យោបាយធ្វើការបញ្ជូននូវមេរោគ (malware) ចូលទៅកាន់ប្រព័ន្ធ ដោយធ្វើការរំលងទៅលើយន្តការការពារ (security measures) ផ្សេងៗដែលអ្នកមាន។
ហេតុដូច្នេះ តើ exploit គឺជាទម្រង់មួយនៃមេរោគមែនទេ? តាមន័យបច្ចេកទេស exploit មិនមែនជា malware នោះទេ ក៏ប៉ុន្តែវាជាមធ្យោបាយ ប្រើសម្រាប់វាយប្រហារចូលទៅក្នុងប្រព័ន្ធ ដើម្បីអាចដាក់មេរោគ (malware) ចូលតាមក្រោយ។
តើ exploit ត្រូវបានប្រើដើម្បីវាយប្រហារតាមរបៀបណា?
អ្នកប្រើប្រាស់អាចទទួលរងគ្រោះ ដោយការចូលទៅមើលវេបសាយដែលត្រូវបានជនឧក្រិដ្ធគ្រប់គ្រង (compromised) ឬដោយសារការ ចុចផ្ទាំងផ្សាយពានិជ្ជកម្មមិនប្រក្រតី (malvertising) ដែលនាំអ្នកប្រើប្រាស់ ទៅកាន់ទំព័រវេបសាយដែលមានផ្ទុក exploit tool kit ដែលអាចស្កេនរកមើលចន្លោះ ប្រហោរផ្សេងៗរបស់ប្រព័ន្ធ ហើយធ្វើការវាយប្រហារ។
តើសុសវែរណាដែលអាចមានចន្លោះប្រហោង?
តាមទ្រឹស្តី រាល់សុសវែរ (software) ទាំងអស់គឺមានភាពងាយរងគ្រោះគ្រាន់តែត្រូវការពេលវេលាដើម្បីស្វែងរកតែប៉ុណ្ណោះ។ ឧក្រិដ្ឋជនអុិនធឺណិតដែលមានជំនាញបានចំណាយពេលវេលាជាច្រើនដើម្បីធ្វើការបំបែកសុសវែរ ហើយស្វែងរកភាពងាយរងគ្រោះនៅក្នុងសុសវែរនោះ។ ទោះបីជាយ៉ាងនេះក៏ដោយ ពួកគេផ្តោតតែទៅលើសុសវែរណាដែលមានអ្នកប្រើប្រាស់ច្រើនតែប៉ុណ្ណោះ ព្រោះពួកគេអាចមានគោលដៅច្រើនសម្រាប់ធ្វើការសាកវាយប្រហារ។
ប្រភេទនៃ exploit
1. Known exploit គឺជាការវាយប្រហារដោយប្រើប្រាស់ចន្លោះប្រហោងដែលត្រូវបានគេស្គាល់ដឹង និងកត់ត្រាទុក ហើយដែលនៅតែមានក្នុងប្រព័ន្ធបណ្តាញ ឬកម្មវិធីរបស់អ្នកប្រើប្រាស់ ដែលមិនទាន់ត្រូវបានធ្វើបច្ចុប្បន្នភាព (update) ឬជួសជុលសន្តិសុខ (patch )។
2. Unknown exploit (Zero-day exploit) គឺជាការវាយប្រហារដោយប្រើចន្លោះប្រហោងដែលមិនត្រូវបានរកឃើញដោយ developer តែត្រូវបានរកឃើញមុនដោយហែគឃឺ ហើយមិនប្រកាសឲ្យអ្នកប្រើប្រាស់ទូទៅដឹង។ ឬក្នុងករណីខ្លះ developer មិនទាន់បានជួសជុលវាទាន់ពេលវេលា ស្រាប់តែហែគឃឺប្រើវាយកមកវាយប្រហារ។ Exploit ប្រភេទនេះមានសភាពគ្រោះថ្នាក់ខ្លាំងព្រោះមិនអាចមិនត្រូវបានដឹងឬជួសជុលដូច្នេះការធ្វើបច្ចុប្បន្នភាពប្រព័ន្ធបណ្តាយក៏គ្មានប្រសិទ្ធភាព៕
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac
ប្រភព៖
https://blog.malwarebytes.com/101/2017/03/what-are-exploits-and-why-you-should-care/