ដូចម្តេចដែលហៅថាការវាយប្រហារបែប DDoS?
ការវាយប្រហារបែប Denial of Service (DoS) គឺវាពាក់ព័ន្ធនឹងការព្យាយាមរំខានទៅដល់ ប្រតិបត្តិការនៃប្រព័ន្ធកុំព្យូទ័រ ឬក៏បណ្តាញ ដែលភ្ជាប់ទៅកាន់អិនធឺណែត។ ទម្រង់មួយនៃការវាយប្រហារដែលពេញនិយមគឺការធ្វើឲ្យ bandwidth របស់បណ្តាញជនរងគ្រោះ មានទំហំធំ ឬលើសពីការទ្រាំទ្របាន។ ការវាយប្រហារបែប DoS គឺជាទូទៅមានការព្រួយបារម្ភច្រើន ពីព្រោះជានិច្ចជាកាលវាមាន គោលដៅវាយប្រហារទៅលើអង្គភាពជាក់លាក់ណាមួយ។
យុទ្ធសាស្ត្រក្នុងការប្រឆាំងតបទៅនឹងបញ្ហានេះ ជាទូទៅគឺធ្វើការកំណត់ឲ្យបាននូវប្រភពដើមនៃការវាយប្រហារ រួចធ្វើការច្រោះ (filter) នូវ ចរាចរណ៍បណ្តាញរបស់អ្នកវាយប្រហារដែលចេញមកពីប្រភពនោះ។
Distributed Denial of Service (DDoS)
ការវាយប្រហារក្នុងទម្រង់ DDoS គឺមានភាពគ្រោះថ្នាក់ខ្លាំងជាង ការវាយប្រហារបែប DoS ពីព្រោះវាប្រើ ប្រាស់នូវបណ្តាញនៃកុំព្យូទ័រ ជាច្រើន (zombie computers) ដើម្បីធ្វើការវាយប្រហារទៅកាន់គោលដៅតែមួយ ដែលជាហេតុធ្វើឲ្យយើងមិនអាចកំណត់បាន នូវប្រភពដើមឡើយ (វាចេញមកពីច្រើនកុំព្យូទ័រ មកពីច្រើនតំបន់)។
អ្នកវាយប្រហារបែប DDoS គឺធ្វើយ៉ាងណាឲ្យ Bandwidth, CPU ឬក៏ Disk Space របស់ជនគ្រោះមិនអាចទ្រាំទ្របាន។ ចំណែកឯ អ្នកឯអ្នករងគ្រោះ (អ្នកការពារប្រព័ន្ធ) វិញ គឺធ្វើយ៉ាងណាឲ្យផ្តល់នូវធនធានគ្រប់គ្រាន់ដើម្បីទប់ទល់នឹងការវាយប្រហារ ក្នុងគោលបំណង ជៀសវាងការគាំងមិនដំណើរការ។
ការវាយប្រហារបែប DDoS គឺមានការលំបាកក្នុងការទប់ទល់ណាស់។ វិបសាយអាចការពារបានដោយការបង្ហោះនូវ content វិបសាយ នោះនៅក្នុងម៉ាសីុនមេជាច្រើន ប៉ុន្តែដំណោះស្រាយនេះគឺអាចមានការចំណាយច្រើន។
សូមស្វែងយល់បន្ថែមនៅក្នុងវិដេអូខាងក្រោម៖
https://www.youtube.com/watch?v=LLMPLAO853Y
ខាងក្រោមនេះគឺជាព័ត៌មានស្តីពីការវាយប្រហារបែប DDoS ទៅលើប្រទេសកូរេ៉