យល់់ដឹងអំពីផ្នែកងងឹតរបស់អិុនធឺណិត (Dark Web)

អិុនធឺណិតត្រូវបានចែកចេញជាពីរប្រភេទ ដែលក្នុងនោះ មួយគឺជាអិុនធឺណិតដែលអ្នក និងខ្ញុំបាននឹងកំពុងប្រើប្រាស់ទាំងអស់គ្នា ឬហៅថា ​”Surface Web” ដែលវារួមមាននូវវិបសាយធម្មតាៗដូចជា ​Google, Facebook, Amazon, និងអ្វីៗផ្សេងទៀតដែលអ្នកអាចស្រាវជ្រាវរុករក វានឹងបង្ហាញឲ្យអ្នកឃើញ។ តែនេះគឺមានប្រហែលជា ១០ភាគរយប៉ុណ្ណោះនៃអ៊ិនធឺណិតទាំងមូល ។ នៅសល់ប្រមាណជា ៩០ភាគរយផ្សេងទៀត គឺមិនត្រូវបានយើងប្រើប្រាស់ឡើយ ហើយដែលជា ទូទៅគេហៅថា ​Dark Web ។

បើនិយាយតាមន័យបច្ចេកទេសវាគឺជាទីកន្លែងសាធារណៈ ​(public space) ដែលអាចចូលទៅបានតាមរយៈ ​browser ពិេសសតែប៉ុណ្ណោះ ដែលគេស្គាល់ថា TOR ។ ក្រៅពីការព្យាយាមធ្វើការ index នូវ Dark Web នៅតែមានច្រើនទៀតដែលយើងមិនបានដឹងថាមានព័ត៌មានអ្វីខ្លះ ។ អ្វីដែលយើងដឹងនោះ គឺថាវាគឺជាទីតាំងសំងាត់របស់អិុនធឺណិត ។

តើមានអ្វីកើតឡើងនៅក្នុង Dark Web

ដោយមានទីតាំងនៅក្នុង Deep Web, Dark Web គឺផ្ទុកទៅដោយសេវាលាក់កំបាំងជាច្រើន ដោយរួមមាននូវការទិញ/លក់ គ្រឿងញៀន, វេបសាយ, រូបភាពអាសអាភាស, ឯកសារសំងាត់, និងផ្សេងៗទៀតជាច្រើន ដែលមិនមែនសម្រាប់សាធារណៈជន (not for public) ។ ឧក្រិដ្ឋជនអិុនធឺណិតជាទូទៅគឺធ្វើការ លាក់ខ្លួននៅក្នុង ​Dark Web នេះ ដោយសារតែអនាមិកភាពរបស់វា ​(anonymity) ។

តើនរណាខ្លះនៅក្នុង Dark Web នេះ?

មានបុគ្គលជាច្រើន និងបំនងខុសៗគ្នាប្រើប្រាស់ Dark Web នេះដើម្បីធ្វើសកម្មភាពនានា និងលក់ផលិតផលខុសច្បាប់ ៖

ទិន្នន័យរបស់អ្នកសម្រាប់លក់ (ហើយវាមិនមានតម្លៃថ្លៃទេ) 

បើសិនជាព័ត៌មានផ្ទាល់ខ្លួនអ្នកត្រូវបានលួច ឬក៏ធ្លាក់ចូលទៅក្នុងដៃមនុស្សមិនត្រឹមត្រូវ នោះវាមិនមានតម្លៃថ្លៃទេក្នុងការទិញនូវព័ត៌មានទាំងនោះ បើិសិនជាវាត្រូវ បានគេយកទៅលក់នៅក្នុង Dark Web ។

ការទិញយកនូវ Social Security Number មានតម្លៃត្រឹមតែ ១ដុល្លាអាមេរិក ឬឯទិន្នន័យសុខភាពរបស់បុគ្គលណាម្នាក់នឹងមានតម្លៃត្រឹមតែ ៥០ដុល្លាតែប៉ុណ្ណោះ។ បើសិនជាទិន្នន័យកាដឥណទានរបស់អ្នកត្រូវបានដាក់លក់ នោះវាមានតម្លៃជាមធ្យម ៦០ដុល្លា ឬទាបជាងនេះ។ សម្រាប់ទិន្នន័យធនាគារលំអិតច្រើនជាងនេះ អាចត្រូវបានទិញក្នុងតម្លៃ ១០០០ដុល្លា និងមេរោគអាចមានតម្លៃចាប់ពី ២៥០០ដុល្លា ។

អាជីវកម្មរបស់អ្នកគឺងាយរងគ្រោះ

សហគ្រិនត្រូវតែស្វែងយល់អំពី dark web ពីព្រោះដោយសារតែផលប៉ៈពាល់របស់វាសម្រាប់អាជីវកម្មរបស់អ្នក។ មានសេវាជាច្រើនត្រូវបានផ្តល់តាមរយៈ Dark Web ដែលអាចជាការគំរាមគំហែងដល់ក្រុមហ៊ុនរបស់អ្នក។ វាជាការងាយស្រួលណាស់ដែលព័ត៌មានរបស់អ្នកអាចត្រូវបានលួច, ចំលង និងលក់ចេញ យ៉ាងលឿន ដោយមានលក្ខណៈអនាមិក និងហានិភ័យតិចតួចប៉ុណ្ណោះ។

ជានិច្ចជាកាល តំណរភ្ជាប់នៃ Dark Web ត្រូវបានដាក់បញ្ចូលទៅក្នុងវេបសាយពេញនិយមដូចជា YouTube, Twitter, Reddit និង online forums  ។ ប៉ុន្តែអ្នកមិនត្រូវធ្វើការចូលទៅកាន់ Dark Web ដោយខ្លួនអ្នកផ្ទាល់នោះទេ ។ ភ្នាក់ងាររដ្ឋាភិបាលបានដឹងជាយូរមកហើយអំពី ​Dark Web នេះ ហើយបានធ្វើសកម្មភាពជាច្រើនដើម្បីកាត់បន្ថយសកម្មភាពបទឧក្រិដ្ឋនានា ។ ក្នុងពេលនេះដែរ  US Defense Advanced Research Projects Agency (DARPA) បាននឹងកំពុងធ្វើការដើម្បី index នូវ Deep Web ។

វាមិនមែនសុទ្ធតែសកម្មភាពអាក្រក់ទាំងអស់នោះទេ

Dark Web មិនមែនសុទ្ធតែពោពេញទៅដោយសកម្មភាពឧក្រិដ្ឋនោះឡើយ ។ កាលពីដំបូងឡើយ,  Dark Web គឺត្រូវបានគេអភិវឌ្ឍន៍ដំបូងឡើយ ដើម្បីឲ្យ សកម្មជនតវ៉ានានា អាចធ្វើការទាក់ទងគ្នាប្រយុទ្ធប្រឆាំងដើម្បីសេរីភាព ។ ក្រៅពីនេះនៅមាន whistleblowers, activists, ឬក៏អ្នកប្រើប្រាស់ bitcoin ក៏ទាញយកនូវអត្ថប្រយោជន៍នៃអនាមិកភាពនេះផងដែរ។

តួលេខមួយចំនួនអំពី Dark Web

តើយើងបានធ្វើអ្វីខ្លះទៅលើ ​Dark Web?

ក្នុងឆ្នាំ ២០១៣, វេបសាយ Silk Road 2.0 ត្រូវបានបិទនៅក្នុងរយៈពេលតែមួយ (01) ថ្ងៃ បន្ទាប់ពីការតាមប្រមាញ់ចំនួន ០៦ខែ របស់ភ្នាក់ងារប៉ូលីសចំនួន ១៧ប្រទេសសហការណ៍ជាមួយនឹង Europol ។

ខាងក្រោមនេះគឺជារូបភាពសង្ខេបនៃ Dark Web

ប្រភព៖ The American Genius / ប្រែសម្រួលដោយ៖ SecuDemy.com

Exit mobile version