នៅក្នុងរបាយការណ៍ទីមួយរបស់ខ្លួន ( first transparency report ) របស់ក្រុមហ៊ុន Uber បានឲ្យយើងដឹងថា ក្រុមហ៊ុនបានផ្តល់នូវព័ត៌មានអ្នកដំណើរ និងអ្នកបើកបរច្រើនជាង ១២លាននាក់ ក្នុងរង្វង់ខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០១៥ ទៅឲ្យនិយ័តករអាមេរិក មានដូចជា California Public Utilities Commission ផងដែរ។ ទំហំនៃសំណើរនេះ មានចាប់ពីទិន្នន័យអំពីចំនួននៃការធ្វើដំណើរ រហូតដល់ទីតាំង GPS co-ordinates ផងដែរ។
នៅក្នុងនោះផងដែរ ក្រុមហ៊ុន Uber ទទួលបានសំណើរចំនួន ៦១៣ ពីអាជ្ញាធរមានសមត្ថកិច្ច។ នៅក្នុងចំណោមនោះ មាន ៤០៨ ករណី ជាអ្នកដំណើរ និងអ្នកបើកបរចំនួន ២០៥ ដែលសំណើរភាគច្រើនគឺពាក់ព័ន្ធទៅនឹង fraud ឬការលួច credit card ។
ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន ដោយរួមមានទាំង Google, Twitter និង Facebook បានបញ្ចេញនូវ transparency reports ប៉ុន្តែភាគច្រើន គឺផ្តោតតែទៅលើអ្វីដែលបានចែករំលែកជាមួយភ្នាក់ងារមានសមត្ថកិច្ច។
និយ័តករតែងតែត្រូវការទិន្នន័យមួយចំនួន ដូចគ្នាទៅនឹងអាជ្ញាធរមានសមត្ថកិច្ចដូច្នេះដែរ។ ប៉ុន្តែនៅក្នុងករណីភាគច្រើន ខាងនិយ័តករតែងតែស្នើសុំដោយមិនមានការ ពន្យល់ហេតុអ្វីបានជាខ្លួនត្រូវការព័ត៌មាននោះ ហើយខ្លួននឹងប្រើប្រាស់ព័ត៌មាននោះយ៉ាងដូចម្តេច ។
ក្រុមហ៊ុន Uber ដែលមានតម្លៃប្រមាណជា $62.5bn ក៏ទទួលបាននូវ ៣៤ករណីពី airport authorities ផងដែរ។ នៅក្នុងនោះផងដែរ Uber បានបញ្ចេញនូវលិខិតមួយស្តីពី statement known as a warrant canary, ដែលបាននិយាយថា ខ្លួនមិនទាន់បានទទួលនូវលិខិតអំពី National Security ឬ FISA (Foreign Intelligence Surveillance Act) ឬដីការតុលាការនៅឡើយទេ ដែលពាក់ព័ន្ធទៅនឹងសន្តិសុខជាតិ ឬចារកម្ម ៕
ប្រភព: BBC / ប្រែសម្រួលដោយ: SecuDemy.com