បណ្តាញសង្គម Twitter គឺជាប្រភពព័ត៌មានដ៏អស្ចារ្យក្នុងការបំផុសគំនិត និងការយល់ដឹងផ្នែកបច្ចេកទេសសម្រាប់អ្នកជំនាញសន្តិសុខអ៊ិនធឺណិត (cyber security) ទាំងអស់ ទោះបីជាអ្នកកំពុងស្វែងរកអ្នកជំនាញបច្ចេកទេស ឬមតិព័ត៌មានជាទៀងទាត់នៃការធ្វើបច្ចុប្បន្នភាពសន្តិសុខក៏ដោយ។ សូមធ្វើការបន្ថែមអ្នកជំនាញទាំងដប់នាក់នេះទៅបញ្ជីតាមដានរបស់អ្នកសម្រាប់ការទទួលបាននូវមាតិកាដ៏អស្ចារ្យបន្ថែមទៀត និងព័ត៌មានអំពីឧស្សាហកម្មដែលយើងទាំងអស់គ្នាធ្វើការនៅក្នុងជំនាញនេះ។
សន្តិសុខ និងសុវត្ថិភាពនៃអាជីវកម្មគឺជាបញ្ហាសំខាន់មួយនៅឆ្នាំ 2019 ហើយវិទ្យាស្ថាន Infosec កំពុងតែចែករំលែកព័ត៌មានទាំងអស់សម្រាប់អ្នកជំនាញ CIOs និង IT Security ទាំងអស់ត្រូវតែដឹង។ មិនតែប៉ុណ្ណោះ អ្នកនឹងរកឃើញមាតិកាសំខាន់ៗអំពីការរៀបចំសម្រាប់ការរំលោភបំពានសន្តិសុខ & សុវត្ថិភាព និងការពង្រឹងកិច្ចខិតខំប្រឹងប្រែងសន្តិសុខអ៊ីនធឺណិត។ InfoSec EDU តែងតែចែករំលែកអំពីការបណ្តុះបណ្តាល និងឱកាសសិក្សាសម្រាប់អ្នកជំនាញដែលកំពុងស្វែងរកការអប់រំបន្ថែមទៀតសម្រាប់ពួកគេ។
ក្រុមហ៊ុនសន្ដិសុខមួយនេះប្រើប្រាស់គណនី Twitter របស់ពួកគេដើម្បីផ្តល់យោបល់លើព្រឹត្តិការណ៍ថ្មីៗនៅក្នុងផ្នែកសន្ដិសុខ & សុវត្ថិភាព និងការចែកចាយព័ត៌មានថ្មីៗអំពីការ អាប់ដេតទៅលើផលិតផលជាច្រើនផងដែរ។ កុំខកខានអត្ថបទរបស់ពួកគេអំពីយុទ្ធសាស្ដ្រសន្តិសុខអ៊ីនធឺណិត រួមជាមួយរឿងចំណាប់អារម្មណ៍ផ្ទាល់ខ្លួនគួរឱ្យចាប់អារម្មណ៍ដែលអ្នកនឹងមិនអាចរកឃើញនៅកន្លែងផ្សេងទៀតបានទេ។
មាតិកាដ៏អស្ចារ្យ និងប្រធានបទក្តៅៗសំខាន់ៗនៅក្នុង Twitter របស់ទស្សនាវដ្តី InfoSecurity Magazine។ អ្នកជំនាញផ្នែកព័ត៌មានវិទ្យា និងអ្នកជំនាញខាងសន្តិសុខពេញចិត្តចំពោះព័ត៌មានថ្មីៗអំពីការធានាគ្រប់ទិដ្ឋភាពដែលកើតឡើងសម្រាប់ជីវិតរបស់យើងរាប់ចាប់ពីប្រព័ន្ធព័ត៌មានសង្គម (social media) រហូតដល់ការថែទាំសុខភាព (healthcare)។
Rivetz ដែលជាក្រុមហ៊ុនមួយដែលកែលម្អទៅលើសន្តិសុខឧបករណ៍ចល័ត, ឧបករណ៍ភ្ជាប់ទៅកាន់អ៊ិនធឺណិត (IoTs) និងកុំព្យូទ័រ (PCs) បានចេញផ្សាយសារអំពីអ្វីៗគ្រប់យ៉ាងពាក់ព័ន្ធទៅនឹងការហេគចូល Crypto នាពេលថ្មីៗនេះ រហូតដល់ព្រឹត្តិការណ៍ឧស្សាហកម្មជាច្រើន។ ក្នុងនាមជាក្រុមហ៊ុនមួយឈានមុខគេទៅលើបច្ចេកវិទ្យាសន្តិសុខឧបករណ៍ចល័ត – នេះគឺជាអ្វីដែលយើងទាំងអស់គ្នាយកចិត្តទុកដាក់នោះ – ពួកគេគឺជាគណនីដ៏សំខាន់មួយដែលយើងគួរតែតាមដាន។
IBM គឺជាក្រុមហ៊ុនអ្នកនាំមុខគេក្នុងវិស័យបច្ចេកវិទ្យាទាំងអស់ ដូច្នេះវាមានន័យថាពួកគេមាននៅក្នុងបញ្ជីរបស់យើង។ សូមតាមដានទៅលើគណនី Twitter សន្តិសុខរបស់ពួកគេសម្រាប់ការធ្វើបច្ចុប្បន្នភាពបច្ចេកទេសអំពីព្រឹត្តិការណ៍ធំៗ ដូចជា GDPR និងរបៀបដែលបញ្ហានៅថ្ងៃដែលប៉ះពាល់ដល់សន្តិសុខនោះ។ ការបង្ហោះសាររបស់ពួកគេគឺជាល្បាយដ៏ល្អឥតខ្ចោះនៃព័ត៌មាន និងការធ្វើបច្ចុប្បន្នភាពដែលវាមានលក្ខណៈល្អឥតខ្ចោះសម្រាប់អ្នកជំនាញខាងសន្តិសុខអ៊ីនធឺណិត។
Katie Moussouris គឺជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Luta Security ហើយនាងកំពុងប្រើប្រាស់គណនី Twitter របស់នាងដើម្បីចែករំលែកអំពីក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិត និងធ្វើជាស្រ្តីនៅក្នុងឧស្សាហកម្មនេះ។ ថ្មីៗនេះនាងសរសេរអត្ថបទមួយចំនួនដ៏អស្ចារ្យ “ផ្លូវដ៏ចំលែករបស់ខ្ញុំទៅកាន់ជំនាញ #infosec ” ដែលគ្រប់អ្នកជំនាញសន្តិសុខព័ត៌មានអាចចូលមើលបាន។
ប្រសិនបើអ្នកខ្វល់ខ្វាយអំពី Blockchain និងសន្តិសុខអ៊ីនធឺណិត នោះគណនី Twitter របស់ PolySwarm គឺជាការបន្ថែមមួយដ៏អស្ចារ្យសម្រាប់ព័ត៌មានក្នុងបណ្តាញ Twitter របស់អ្នក។ អ្នកជំនាញផ្នែកសន្តិសុខនឹងចង់តាមដានយ៉ាងយកចិត្តទុកដាក់នៅពេលទីផ្សារ PolySwarm ចាប់ផ្តើម និងដំណើរការ ។
នេះគឺជាគណនី Twitter សម្រាប់នរណាម្នាក់ដែលធ្វើការនៅក្នុងពិភពលោកនៅក្នុងជំនាញផ្នែករំលោភបំពានបំពានសន្តិសុខ (security breaches)។ គំនិតនៃគណនីនេះដែលគ្រប់គ្រងដោយ Troy Hunt គឺសាមញ្ញណាស់ – ដោយពន្យល់ថា “ពិនិត្យមើលថាតើអ្នកមានគណនីដែលត្រូវបានគេហេគឬទេ?” រាល់សារបង្ហោះនេះចែករំលែកព័ត៌មានលម្អិតនៃការរំលោភបំពានថ្មីៗបំផុតរួមទាំងចំនួនសរុបនៃកំណត់ត្រាអំពីការរំលោភបំពាន និងលក្ខណៈនៃទិន្នន័យងាយរងគ្រោះផងដែរ។
សារបង្ហោះនៅលើ twitter នេះរំលឹកអ្នកតាមដានកុំឱ្យចាត់ទុកខ្លួនឯងនៅក្នុងសភាពដែលធ្ងន់ធ្ងរពេក “ខ្ញុំធ្វើរឿងកំប្លែងឆោតល្ងង់ជាច្រើន ការនិយាយអំពីសន្តិសុខលើប្រព័ន្ធhttps://DecentSecurity.com + http://GotPhish.com, ការសរសេរ Scifi, sysadmin និងប្រើសញ្ញាក្បៀស Oxford ។ ” សូមតាមដានសម្រាប់ការ Updates ទៅលើសន្តិសុខបច្ចេកទេសជាច្រើន។
អ្នកមិនអាចមានបញ្ជីតាមដានសន្តិសុខតាមអ៊ីនធឺណិតនៅលើបណ្តាញសង្គម Twitter នោះទេបើអ្នកមិនចូលទៅកាន់គណនីរបស់លោក Brian Krebs ។ សូមតាមដានរកព័ត៌មានថ្មីៗអំពីសុវត្ថិភាពគ្រប់យ៉ាង រឿងផ្ទាល់ខ្លួន និងការប្រកាសកំណត់ហេតុបណ្ដាញថ្មីៗ ជាពិសេសការធ្វើបច្ចុប្បន្នភាពព័ត៌មានសំខាន់ៗ៕