តើអ្នកគិតធ្វើដូម្តេចបើសិនជាស្ថានីយ៍ ទូរទស្សន៍ក្នុងប្រទេសរបស់អ្នក បានធ្វើការផ្សាយ សេចក្តីព្រមានស្តីពី ការជិតកើតមានឡើងនៃខ្មោចឆៅ (zombie)? នេះជាអ្វីដែលបាន កើតមាន ឡើងពិតប្រាកដមែន ចំពោះ ទស្សនិកជននៃបុស្តិ៍ទូរទស្សន៍ Montana’s KRTV បន្ទាប់ពី hacker បានជ្រៀតចូលទៅក្នុងបណ្តាញ រួចបន្ទាប់ មកធ្វើការផ្សព្វផ្សាយនូវ ប្រព័ន្ធជូន ដំណឹងបន្ទាន់ក្លែងក្លាយ (fake emergency alert system)។
មានសំលេងមនុស្សប្រុសនិយាយថា សាកសពមនុស្សកំពុងតែងើបឡើងពីផ្នូររបស់ពួកគេ ហើយនឹងកំពុង វាយប្រហារទៅលើមនុស្សទូទៅ (bodies of the dead are rising from their graves and attacking the living)។ អ្នកអាចទស្សនាវិដេអូខាងក្រោម៖
មានទស្សនិកជនមួយចំនួនបានទូរស័ព្ទទៅស្ថានីយ៍ប៉ូលីស ក្នុងគោលបំណងចង់ដឹងថា តើនោះជាការពិតឬទេ? បន្ទាប់ពីមានបញ្ហានេះមក KRTV បានសរសេរនៅក្នុងវិបសាយរបស់ខ្លួនថា៖ មានមនុស្សបានធ្វើការវាយប្រហារ ចូលក្នុងប្រព័ន្ធជូនដំណឹងបន្ទាន់ ហើយធ្វើការប្រកាសតាម KRTV ។ ខ្លឹមសារទាំងនេះមិនមែនជារបស់ KRTV ឡើយ ហើយក៍គ្មានភាពបន្ទាន់អ្វី ឡើយ។
ប្រភព៖
– http://www.krtv.com/news/bogus-emergency-alert-message-transmitted/