បើសិនជាអ្នកទទួលបានសារ (message) នៅក្នុងគណនីហ្វេសប៊ុករបស់អ្នក ដែលមានពាក្យថា “LOL” ឬក៍ឯកសាររូបភាពក្លែងក្លាយ ដែលត្រូវបានផ្ញើរដោយនរណាម្នាក់ដែលជាមិត្តហេ្វសប៊ុក ចូរកុំចុចលើវាឲ្យសោះ។ មេរោគ (Trojan horse) មួយដែលកំពុងតែរីករាលដាលតាមរយៈ Facebook social network ដែលអាចធ្វើការលួចយកនូវទិន្នន័យនៃគណនីហ្វេសប៊ុករបស់អ្នក ដូចជាឈ្មោះ និងពាក្យសម្ងាត់ ដែលអ្នកស្រាវជ្រាវផ្នែកសន្តិសុខបានរកឃើញមេរោគមួយនេះដំបូងគេនៅដើមខែមិនា ឆ្នាំ២០១៤នេះ ។
តើមេរោគនេះដំណើការយ៉ាងដូចម្តេច?
១. អ្នកប្រើប្រាស់ Facebook បានទទួលនូវសារមួយនៅក្នុង Inbox របស់ខ្លួន ដែលមានពាក្យពេជន៍ថា IMG_xxxx.zip ជាមួយនឹង “LOL, OMG, Have a look at this, I can’t belive someone post this”
២. អ្នកប្រើបាស់ធ្វើការទាញយកនូវឯកសារហើយធ្វើការ extract ឯកសារ
៣. នៅក្នុងឯកសារនោះមានឈ្មោះថា “IMG_xxxx.jar”
៤. ពេលដែលអ្នកប្រើប្រាស់ចុចនៅលើឯកសារខាងលើេនះ (Jar) នោះវានឹងបញ្ចូលនូវ malware agent ដែលធ្វើការបញ្ចូលនូវ malware service នៅក្នុងប្រព័ន្ធរបស់អ្នកប្រើប្រាស់
៥. បន្ទាប់មកវាធ្វើការរីករាលដាលទៅកាន់មិត្តភ័ក្ត្រដទៃទៀតនៅក្នុងហ្វេសប៊ុក ដោយអ្នកប្រើប្រាស់ មិនដឹងខ្លួនឡើយ
មុនពេលដែលអ្នកធ្វើការបើកនូវឯកសារណាមួយ ចូរគួរសួរទៅកាន់មិត្តភ័ក្ត្ររបស់អ្នកជាមួយសិន!