#សិក្សាដោយឥតគិតថ្លៃ
ក្រោមកិច្ចសហការណ៍ជាមួយនឹង APNIC, សហគមន៍ Khmer Network Operator Group (KHNOG) នឹងរៀបចំវគ្គបណ្តុះបណ្តាលតាមអនឡាញ ស្តីអំពី “Network & Information Security” ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងផ្តោតទៅលើអ្នកដែលកំពុងបំពេញការងារជា៖ វិស្វករកុំព្យូទ័រ អ្នកគ្រប់គ្រងបណ្តាញ អ្នកជំនាញផ្នែកសន្តិសុខសាយប័រ ឬអ្នកដែលមានចំណាប់អារម្មណ៍ផ្នែកសន្តិសុខបណ្តាញ និងចង់ដឹងអំពីសន្តិសុខសាយប័រ។
នៅក្នុងវគ្គសិក្សានេះ អ្នកទាំងអស់គ្នានឹងសិក្សាផ្តោតទៅលើ៖
1. មូលដ្ឋានគ្រឹះសន្តិសុខព័ត៌មាន
2. ការគ្រប់គ្រងទៅលើពាក្យសម្ងាត់
3. ស្វែងយល់ទៅលើក្របខណ្ឌសន្តិសុខព័ត៌មាន
4. ការវិភាគទៅលើ Network Packet
5. ការណែនាំអំពីការធ្វើតេស្តសន្តិសុខ (PenTesting)
សូមធ្វើការចុះឈ្មោះតាមវេបភេជខាងក្រោម៖