TOPIC – Knowledge to fight against IT Security

ប្រធានបទ៖ ចំណេះដឹងដើម្បីប្រយុទ្ធប្រឆាំងតបនឹងសន្តិសុខបច្ចេកវិទ្យាព័ត៌មាន

ស្ថាបនិកវិបសាយ SecuDemy.com និងជាសាស្ត្រាចារ្យផ្នែកសន្តិសុខព័ត៌មាននៅសាលកវិទ្យាល័យបៀលប្រាយ លោក អ៊ូ ផាន់ណារិទ្ធ នឹងធ្វើបទបង្ហាញក្រោមប្រធានបទ “ចំណេះដឹងដើម្បីប្រយុទ្ធប្រឆាំងតបនឹងសន្តិសុខបច្ចេកវិទ្យាព័ត៌មាន”។ ក្រោយពីបានទទួលជោគជ័យនៅ BarCamp Mini 2014 រួចមក លោក អ៊ូ ផាន់ណារិទ្ធ នឹងបន្តយកប្រធានបទនេះទៅផ្សព្វផ្សាយជាថ្មីម្តងទៀត សម្រាប់អ្នកដែលមិនបានចូលរួមកាលពីលើកមុន។

បរិបទនៃបទបង្ហាញ
នៅក្នុងបទបង្ហាញនេះ លោកនឹងលើកយកទស្សនាទានអំពីបញ្ហាសន្តិសុខ IT ទូទៅដែលកើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងតំបន់និងពិភពលោក។ ហេតុអ្វីបានជាក្នុងនាមជាអភិបាលគ្រប់គ្រង IT ត្រូវមានការទទួលខុសត្រូវខ្ពស់? ហើយបុគ្គលិកម្នាក់ៗនៅក្នុងអង្គភាពត្រូវធ្វើដូចម្តេចខ្លះ ដើម្បីចូលរួមទប់ស្កាត់បញ្ហា អវិជ្ជមានក្នុងវិស័យ IT? ក្នុងនាមជាម្ចាស់អាជីវកម្ម ឬក្រុមហ៊ុនត្រូវមានការយល់ដឹងអំពីហានិភ័យអ្វីខ្លះដែលអាចធ្វើឲ្យអាជីវកម្មរបស់ខ្លួនទទួលរងគ្រោះ?

តើអ្នកណាខ្លះអាចចូលរួមស្តាប់?
នាយកក្រុមហ៊ុន អភិបាលគ្រប់គ្រងព័ត៌មានវិទ្យានៅក្នុងក្រុមហ៊ុន-អង្គការ-ធនាគារ អ្នកអភិវឌ្ឍន៍កម្មវិធី អ្នកគ្រប់គ្រងបណ្តាញ អ្នកគ្រប់គ្រងម៉ាសីុនមេ ម្ចាស់ក្រុមហ៊ុន SME អ្នកដែលបម្រុងបើកអាជីវកម្មផ្សេងៗ និងនិស្សិតកំពុងសិក្សាផ្នែក IT។

ទីតាំងនិងពេលវេលា
ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) វេលាម៉ោង ១០:០០ ទៅ ១១:០០ បន្ទប់លេខ F106

សកម្មភាពក្នុងពេលធ្វើបទបង្ហាញ
បទបង្ហាញក្រោមប្រធានបទខាងលើត្រូវបានធ្វើឡើងដោយជោគជ័យ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤ ក្រោមកិច្ចចូលរួមដ៏ច្រើនពីសំណាក់សិស្ស-និសិ្សត និងអ្នកអាជីពការងារផ្នែក IT ប្រមាណជា ១៤០នាក់។

ខាងក្រោមនេះគឺជាទិដ្ឋភាពដែលផ្តិតយកនាពេលធ្វើបទបង្ហាញ

ខាងក្រោមនេះ គឺជាវិដេអូដែលដកស្រង់ពេលធ្វើបទបង្ហាញ

សូមអរគុណចំពោះការគាំទ្រ!

Exit mobile version