Top 5 cybersecurity facts, figures, and statistics for 2017

ខាងក្រោមនេះគឺជាសេចក្តីសង្ខេបអំពីឧស្សាហកម្មសន្តិសុខព័ត៌មាន (cyberseurity industry) នៅក្នុងឆ្នាំ ២០១៦ ហើយនឹងការចង្អុលបង្ហាញនូវអ្វីដែលកើតមានឡើងនៅក្នុង ៥ឆ្នាំខាងមុខទៀត ។

១. ការខូចខាតដែលបណ្តាលមកពីឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ⁣(cybercrime) នឹងមានទំហំរហូតដល់ $6 trillion ជាប្រចាំឆ្នាំ រហូតដល់ឆ្នាំ២០២១.។ “ការលួចតាមប្រព័ន្ធបច្ចេកវិទ្យាគឺកំពុងមានការកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងសហរដ្ឋអាមេរិក និងជុំវិញពិភពលោក ។

២. ⁣ការចំណាយទៅលើសន្តិសុខព័ត៌មានគឺមានចំនួនច្រើនជាង $1 Trillion ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។ ការកើនឡើងឥតឈប់ឈរនៃការវាយប្រហារ បានជម្រុញឲ្យមានការចំណាយទៅលើផលិតផល និងសេវាកម្មច្រើនជាង $80 Billion ក្នុងឆ្នាំ២០១៦ នេះបើតាមទិន្នន័យពី ⁣Gartner ។ វាមិនទាន់ច្បាស់នៅឡើយទេថា វារួមបញ្ចូលទាំងការការពារទៅលើ IoT device និងការចំណាយទាំងមូលរបស់អ្នកប្រើប្រាស់ទៅលើផ្នែកសន្តិសុខព័ត៌មានឬយ៉ាងណា។

៣. កង្វៈខាតអ្នកដែលមានជំនាញខាងផ្នែកសន្តិសុខព័ត៌មាននឹងកើនឡើងដល់ ១.៥លានក្នុងឆ្នាំ ២០១៩ ។ នៅក្នុងឆ្នាំ២០១៦នេះ⁣ ទាំងអ្នកវិភាគនិងអ្នកសារព័ត៌មានបានធ្វើសេចក្តីសន្និដ្ឋានថា មានកង្វៈខាតអ្នកជំនាញជាច្រើនទូទាំងសាកលលោក។ មានការងារផ្នែកសន្តិសុខទូទាំងពិភពលោកប្រមាណជា ១លានកន្លែងក្នុងឆ្នាំ២០១៦ ដែលនឹងកើនឡើងដល់ ១.៥លានកន្លែងក្នុងឆ្នាំ២០១៩ ។

៤. ការវាយប្រហារតាមរយៈបុគ្គលនឹងកើនឡើងដល់ 4 billion នាក់ក្នុងឆ្នាំ២០២០ ។ ដោយសារតែនិន្នាការពិភពលោកឈានទៅការប្រើប្រាស់ឌីជីថល មនុស្សគឺជាគោលដៅនៃការវាយប្រហារច្រើនជាម៉ាស៊ីន ។ ក្រុមហ៊ុនម៉ៃក្រូសូហ្វបានធ្វើការប៉ាន់ស្មានថា ក្នុងឆ្នាំ២០២០ មានមនុស្សប្រមាណជា 4 billion អ្នកនឹងចូលទៅកាន់អនឡាញ (ច្រើនជាងពីរដងក្នុងពេលបច្ចុប្បន្ន) ដែលធ្វើឲ្យអ្នកវាយប្រហារកាន់តែសប្បាយចិត្ត។

៥. មានឧបករណ៍ IoT ប្រមាណជា ២០០ billion គ្រឿងនឹងត្រូវការធ្វើឲ្យមានសុវត្ថិភាពក្នុងឆ្នាំ២០២០។ ក្រុមហ៊ុន ⁣Intel បានធ្វើការអៈអាងថា ឧបករណ៍ដែលអាចភ្ជាប់ទៅកាន់អិុនធឺណិត (Internet of Things) នឹងកើនឡើងដល់ ២០០ billion គ្រឿងក្នុងឆ្នាំ ២០២០ ដែលកើនឡើងពី ១៥ billion ក្នុងឆ្នាំ២០១៥ ។ ក្រុមហ៊ុន ⁣Cisco និង ⁣Microsoft បានធ្វើការប៉ាន់ស្មានដូចគ្នាថា ឧបករណ៍ចំនួន ៥០ billion គ្រឿងនឹងភ្ជាប់ទៅកាន់អិុនធឺណិតក្នុងឆ្នាំ ២០២០។ ដោយមិនគិតថាការប៉ាន់ស្មាននោះត្រឹមត្រូវកម្រិតណានោះទេ លទ្ធភាពនៃការវាយប្រហារកាន់តែរីកធំៗឡើងៗក្នុងរយៈពេលប្រាំឆ្នាំខាងមុខទៀត។ ម៉ៃក្រូហូស្វ បានធ្វើការបន្ថែមថា ក្នុងឆ្នាំ២០២០ ទំហំទិន្នន័យអនឡាញនឹងច្រើនជាង៥០ដងនាពេលបច្ចុប្បន្ន។

តើអ្វីៗទាំងអស់ខាងលើនេះមានន័យយ៉ាងដូចម្តេច? កាលពីឆ្នាំទៅលោកស្រី Ginni Rometty ដែលជានាយកដឹកនាំ IBM បានមានប្រសាសន៍ថា “ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាការគំរាមគំហែងធំបំផុតរបស់ក្រុមហ៊ុននិមួយៗនៅក្នុងពិភពលោកយើងនេះ។” ហើយគាត់និយាយត្រូវ! ក្នុងរយៈពេល ០៥ឆ្នាំខាងមុខនេះ ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យានឹងក្លាយទៅជាការគំរាមគំហែងធំបំផុតចំពោះមនុស្ស (person) ទីកន្លែង (place) និងវត្ថុ (thing) នៅក្នុងពិភពលោក៕

ប្រភព៖ csoonline.com

Exit mobile version