ហេគចូលគណនី TikTok ដោយគ្រាន់តែ SMS ប៉ុណ្ណោះ

Cover Image: Chesnot/Getty Images

កម្មវិធីទូរស័ព្ទដែលយើងស្គាល់ “TikTok” ហើយដែលជាកម្មវិធីពេញនិយមដោនឡូតបំផុតទី៣ក្នុងឆ្នាំ២០១៩ មាននូវចំនុចខ្សោយដ៏គ្រោះថ្នាក់ ដែលអាចឱ្យអ្នកវាយប្រហារធ្វើការហេគចូលទៅកាន់គណនី TikTok ណាមួយដោយគ្រាន់តែស្គាល់លេខទូរស័ព្ទរបស់អ្នកប៉ុណ្ណោះ។

អ្នកស្រាវជ្រាវមកពី CheckPoint បានបង្ហាញប្រាប់ឱ្យដឹងថា មាននូវចំនុចខ្សោយមួយចំនួនដែលអាចឱ្យមានការដំណើរការកូដពីចំងាយ ហើយដំណើរការសកម្មភាពផ្សេងៗជំនួសឱ្យជនរងគ្រោះ (ដោយជនរងគ្រោះមិនដឹងខ្លួននោះទេ)។

ចំនុចខ្សោយទាំងនោះរួមមានដូចជា SMS link spoofing, open redirection និង cross-site scripting (XSS) ដែលពេលធ្វើការងារនេះទាំងអស់បញ្ចូលគ្នា វានឹងអនុញ្ញាតឱ្យអ្នកវាយប្រហារដំណើរការនូវការវាយប្រហារ ដែលមានផលប៉ៈពាល់ធ្ងន់ធ្ងរ ដែលក្នុងនោះរួមមាន៖

ខាងក្រោមនេះគឺជាវិដេអូបង្ហាញពីការហេគចូលគណនី ​​​TikTok:

វិដេអូ៖ វិធីសាស្ត្រនៃការហេគចូលទៅកាន់កម្មវិធី TikTok

ក្រុមហ៊ុន ​CheckPoint បានធ្វើការរាយការណ៍អំពីបញ្ហានេះទៅកាន់ក្រុមហ៊ុន ​ByteDance ដែលជាអ្នកអភិវឌ្ឍន៍កម្មវិធី TikTok នៅក្នុងខែវិច្ឆិកា ២០១៩ ហើយបន្ទាប់មកធ្វើការជួសជុលទៅលើកម្មវិធី TikTok នេះ ដើម្បីធ្វើការការពារអ្នកប្រើប្រាស់ខ្លួនពីហេគឃ័រ។

បើសិនជាអ្នកមិនបានដំណើរការនូវជំនាន់ចុងក្រោយបង្អស់នៃកម្មវិធី TikTok ទេ សូមធ្វើការអាប់ដេតវាឱ្យបានលឿនតាមតែអាចធ្វើទៅបាន៕

ប្រភព៖

https://research.checkpoint.com/2020/tik-or-tok-is-tiktok-secure-enough/

https://thehackernews.com/2020/01/hack-tiktok-account.html

Exit mobile version