Three Websites have been intruded by Joa Komsot & 43 Cpanel with .asia cracked

Joa Komsot បានធ្វើការជ្រៀតចូលទៅក្នុងវិបសាយចំនួន៣ ទៀតនាវេលាព្រលប់ថ្ងៃអាទិត្យនេះ ដែលជាវិបសាយរបស់ក្រុមហ៊ុនក្នុងស្រុក។ វិបសាយទាំងបីនោះរួមមាន៖

ខាងក្រោមគឺជាផ្ទាំងដែល Joa Komsot បានដាក់នៅពេលដែលគាត់ធ្វើការជ្រៀតចូលបានសម្រេច។ ជានិច្ចជាកាលគាត់តែងតែប្រកាសខ្លួនឯងថាមែនមែនជា Hacker ឬ Cracker ទេ។ ប៉ុន្តែរាល់ពេលដែលគាត់ជ្រៀតចូលវិបសាយ បានជោគជ័យហើយនោះ គាត់តែងតែដាក់ file មួយឈ្មោះថា komsort-p.html និង មាន Title Bar ថា “Hacked by ចៅកំសត់”។

 

ទន្ទឹមនឹងការជ្រៀតចូលនេះផងដែរ គាត់បានធ្វើការបំបែកបានសម្រេចនូវព័ត៌មានសំងាត់របស់ CPanel (UserName និង ⁣Password) ចំនួន ៤៣ វិបសាយដែលមានដូមែន (domain .asia) នេះបើតាមការអៈអាង និងភ្ជាប់មកជាមួយរូបដូចខាងក្រោមរបស់គាត់។

 

សូមអ្នកដែលប្រើប្រាស់ CPanel  ទាំងអស់ ដាក់នូវពាក្យសម្ងាត់របស់អ្នកឲ្យបានខ្លាំង (Strong) ដើម្បីជៀសវាងការវាយប្រហារដោយងាយស្រួល ដូចករណីខាងលើ។ អ្នកអាចចូលទៅមើលអត្ថបទ នេះ ដើម្បីស្វែងយល់អំពីរបៀបដាក់នូវពាក្យសម្ងាត់ដែលខ្លាំង។ 

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះមានការវាយប្រហារជាច្រើន ចេញពីសំណាក់ពួក hackers ដែលតាំងខ្លួនឯងថាជា hackers ក្នុងស្រុក។ ដូច្នេះ សូមអភិបាលគ្រប់គ្រងវិបសាយទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់។

 

Exit mobile version