This is how easy it is get compromised?

ចាប់តាំងពីការបោះឆ្នោត ២០១៦ របស់សហរដ្ឋអាមេរិកមក បរិបទនៃការហេគបានក្លាយទៅប្រធានបទមួយដែលផ្សារភ្ជាប់ជាមួយនឹងប្រទេសមួយគឺរុស្សី។

ក៏ប៉ុន្តែឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធឺណិត (cybercrimes) ដែលមានប្រភពមកពីរុស្សី និងប្រទេសដែលនិយាយភាសារុស្សីបានកើតឡើងរាប់ឆ្នាំរួចមកហើយ ចាប់តាំងពីការវាយប្រហារលួចទិន្នន័យក្នុងឆ្នាំ២០១៤​ ទៅលើក្រុមហ៊ុន Yahoo! ដែលប៉ៈពាល់ទៅដល់គណនីច្រើនជាង ៥០០លាន ហើយនឹងការលួចយកគណនី credit cards ចំនួន ១៦០លាន ពីសហគ្រាសធំៗរបស់អាមេរិក។

បើតាមអតីតហេគឃ័រ NSA លោក Patrick Wardle បានប្រាប់ដល់ VICE News ថា “បើសិនជានរណាម្នាក់ចង់ហេគអ្នក នោះអ្នកប្រាកដជាមានការលំបាកជាមិនខាន” ហើយបើសិនជារុស្សីចង់ហេគអ្នក នោះពួគគេនឹងមាននូវកម្មវិធីដែលអាចហេគអ្នកបាន។ បើតាមរបាយការណ៍ក្នុងឆ្នាំ២០១៦ ដោយ Department of Homeland Security បានបញ្ជាក់ថា ៧៥ភាគរនៃមេរោគ ransomeware គឺត្រូវបានបង្កើតនៅរុស្សី។

ក្នុងខណៈនេះសមត្ថភាពខាងប្រព័ន្ធអ៊ិនធឺណិតរបស់រុស្សី (Cyber Capabilities) អាចត្រូវបានប្រើប្រាស់សម្រាប់គ្រប់អ្វីៗទាំងអស់ ដោយរាប់ចាប់ពី ការលួចចូលធនាគារ រហូតដល់វាយប្រហារទៅលើ crictical infrastructure ។

បើតាមលោក Kostya ដែលជាហេគឃ័រអនាមិករបស់រុស្សីបានបង្ហាញថា “នេះជាវេបសាយលក់ទំនិញដ៏ធំមួយ។ ខ្ញុំអាចចូលទៅក្នុងវេបសាយនោះ ហើយធ្វើការទាញយកនូវទិន្នន័យអតិថិជនទាំងអស់” ។

ក្រុមការងារ VICE News បានចេញទៅក្នុង Moscow ដើម្បីជួបអ្នកជំនាញការរុស្សីស្វែងយល់អំពីសកម្មភាពនៃការវាយប្រហារ។ សូមមើលវិដេអូខាងក្រោម៖

ប្រភព៖ https://news.vice.com/en_us/article/59j3kx/this-is-why-russian-hackers-are-so-good

Exit mobile version