នាពេលបច្ចុប្បន្ន ការប្រេីសុសវែរ Crack បានក្លាយជារឿងធម្មតា និងមានការទាញយកមកដំឡេីងកាន់តែច្រេីន។ សុសវែរ Crack គឺជាសកម្មភាពនៃការប្រើសុសវែតមិនស្របច្បាប់ដែលផ្តល់ឱ្យអតិថិជនអាចចូលប្រើប្រាស់លើមុខងារជាច្រើនដូចទៅនឹងសុសវែរផ្លូវការរបស់អ្នកផលិតដោយមិនបង់ប្រាក់។
ទន្ទឹមគ្នានេះ ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ សូមចែករំលែកអំពីគ្រោះថ្នាក់កេីតចេញពីការប្រេីសុសវែរ Crack ដូចខាងក្រោម៖
– ផ្លូវច្បាប់៖ ការប្រេីសុសវែរ Crack គឺជាការរំលោភទៅលើកម្មសិទ្ធិបញ្ញារបស់ម្ចាស់ផលិតផល ដែលអាចនាំឱ្យអ្នកប្រើប្រាស់ប្រឈមនឹងផ្លូវច្បាប់ផ្សេងៗ ដូចជាទទួលរងការផាកពិន័យ ជាដេីម។
– ការគំរាមកំហែងផ្នែកសុវត្ថិភាព៖ សុសវែរ Crack ត្រូវបានប្រេីប្រាស់ដេីម្បីបង្កប់មេរោគកុំព្យូទ័រ។ ក្រុមវាយប្រហារ Hacker អាចបង្កប់កូដមេរោគ ដេីម្បីជ្រៀតចូល វាយប្រហារប្រព័ន្ធ ឬលួចទិន្នន័យសំខាន់ៗរបស់អង្គភាព ឬអ្នកប្រេីប្រាស់។
– ប្រព័ន្ធដំណើរការមិនប្រក្រតី៖ សុសវែរ Crack អាចនាំឱ្យកម្មវិធីកុំព្យូទ័រដំណេីរការរអាក់រហួល ឬឈានដល់ការបាត់បង់ទិន្នន័យផងដែរ។
– មិនអាចធ្វើបច្ចុប្បន្នភាព៖ អ្នកប្រើប្រាស់សុសវែរ Crack នឹងខកខានក្នុងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធសុវត្ថិភាព និងការជួសជុលលើបញ្ហាផ្សេងៗ ទៅកាន់ម៉ាស៊ីនមេរបស់កម្មវិធីផ្លូវការ ដែលអាចនាំឱ្យប្រព័ន្ធរបស់អ្នកប្រើប្រាស់ងាយរងគ្រោះពីការវាយប្រហារផ្សេងៗ។
– មិនមានការគាំទ្របច្ចេកទេស៖ សុសវែរ Crack ពុំអាចទទួលបានជំនួយបច្ចេកទេសពីក្រុមហ៊ុនផលិតកម្មវិធីដែលមានអាជ្ញាបណ្ណត្រឹមត្រូវ។
– បញ្ហាវិជ្ជាជីវៈ៖ ការប្រើប្រាស់សុសវែរ Crack គឺជាការបង្អាក់ និងមិនផ្តល់តម្លៃដល់ស្នាដៃអ្នកខិតខំបង្កើតអភិវឌ្ឍកម្មវិធី ដែលនាំឱ្យម្ចាស់កម្មសិទ្ធិបញ្ញាមិនទទួលបានប្រាក់ចំណូលពីការខិតខំប្រឹងប្រែង និងរារាំងក្នុងការបង្កើតអ្វីថ្មីបន្ថែមទៀត។
ប្រភព៖
https://www.facebook.com/photo/?fbid=803760278444503&set=a.305714791582390