The Internet Society Survey on Policy Issues in Asia-Pacific 2016

សេចក្តីផ្តើម

ក្រោមគំនិតផ្តួចផ្តើមរបស់ការិយាល័យតំបន់អាស៊ីប៉ាស៊ីភិច ឯកសារស្តីអំពី Internet Society Survey on Policy Issues ត្រូវបានរៀបចំឡើង ដែលវាគឺជាការសិក្សាមួយទាក់ទងនឹងការយល់ដឹងពហុវិស័យ ​(cross-sectional) របស់អ្នកពាក់ព័ន្ធនឹងអ៊ិនធឺណិត (Intenret stakeholders) ទៅនឹងគោលនយោបាយអ៊ិនធឺណិតដែលជាការបារម្ភមួយនៅក្នុងតំបន់។

វាគឺជាឆ្នាំទីបីហើយដែលឯកសារនេះត្រូវបានបង្កើតឡើង ហើយដែលនៅក្នុងឆ្នាំនេះការសិក្សាគឺផ្តោតលើការត្រួតពិនិត្យមើលយ៉ាងលំអិតទៅលើការចូលរួមពីអ្នកពាក់ព័ន្ធក្នុងការរៀបចំនូវគោលនយោបាយអ៊ិនធឺណិត ហើយបន្ទាប់មកផ្តោតសំខាន់ទៅលើចំនុចពីរ (02) នៅក្នុងតំបន់៖ Internet Access និង online security ។

របាយការណ័នេះ គឺផ្តល់នូវព័ត៌មាននៃការស្ទាបស្ទង់មតិ ដែលត្រូវបានជឿជាក់ថាវានឹងចូលរួមចំណែកក្នុងវេទិការពិភាក្សាទាំងក្នុងតំបន់ និងពិភពលោក ។

ខាងក្រោមនេះគឺជាការរកឃើញមួយចំនួន៖

> អាក់សេស (access) គឺជាចំនុចដែលត្រូវបានគេផ្តោតទៅលើ ក្នុងឆ្នាំកន្លងទៅ
> Cybersecurity គឺជាបញ្ហាចំបងធំបំផុតដែលអ្នកពាក់ព័ន្ធទាមទារឲ្យមានការចាប់អារម្មណ៍ពីអ្នកធ្វើគោលនយោបាយ
> ៧៧ភាគរយ នៃអ្នកឆ្លើយមិនមានឧិកាសក្នុងការចូលរួមធ្វើគោលនយោបាយសម្រាប់អ៊ិនធឺណិត ក្នុងឆ្នាំកន្លងទៅនេះ
> ៥៩ភាគរយ មានអារម្មណ៍ថា ឯកជនភាពរបស់ខ្លួនមិនត្រូវបានការពារគ្រប់គ្រាន់នោះទេនៅពេលប្រើប្រាស់អ៊ិនធឺណិត
> មានតែ ៩ភាគរយ នៃគោលនយោបាយរដ្ឋាភិបាលស្តីពី Internet Security ដែលឆ្លុះបញ្ចាំងបញ្ហាព្រួយបារម្ភ
> មាន ៦៦ភាគរយ ជឿជាក់ថាគោលនយោបាយសន្តិសុខអ៊ិនធឺណិតរបស់រដ្ឋាភិបាល មិនត្រឹមត្រូវទាំងស្រុងចំពោះហានិភ័យជាក់ស្តែងដែលកើតមានឡើងនៅលើអ៊ិនធឺណិត

អ្នកអាចទាញយករបាយការណ៍ទាំងស្រុង

Exit mobile version