រដ្ឋាភិបាលថៃធ្វើការចាប់យកនិងត្រួតពិនិត្យទៅលើអ្នកប្រើប្រាស់ LINE 33លាននាក់ក្នុងប្រទេសខ្លួន
រដ្ឋមន្ត្រីក្រសួង ICT ថៃ ឯកឧត្តម Pornchai Rujiprapa កាលពីម្សិលមិញនេះ បានមានប្រសាសន៍នៅក្នុងសន្និសិទ្ធិសារព័ត៌មានថា ភ្នាក់ងារមានសមត្ថកិច្ចថៃ “អាចធ្វើការត្រួតពិនិត្យរាល់ស្ទើរតែទាំងអស់ នូវសារប្រមាណជា ៤០លានដែលផ្ញើរដោយមនុស្សទាំងអស់នៅក្នុងប្រទេសថៃក្នុង ១ថ្ងៃ” – នេះបើតាមការសែត The Nation របស់ថៃបានសរសេរ។
រដ្ឋមន្ត្រីបានបន្តទៀតថា ប្រជាជនខ្លួនអាចដាក់ពាក្យបណ្តឹងផ្សេងៗជាមួយប៉ូលីស បើសិនជាបានទទួលនូវសារដែល មានលក្ខណៈរំលោភបំពានលើស្ថាប័នព្រះមហាក្សត្រ និងគំរាមគំហែងទៅដល់សន្តិសុខជាតិ។
ប៉ុន្តែ LINE បានធ្វើការបដិសេធន៍ទាំងស្រុងនូវអ្វីដែលបានអៈអាងដោយរដ្ឋមន្ត្រី៖ អ្វីដែលមានលើកឡើងដោយរដ្ឋាភិបាលថៃនោះគឺវាមិនពិតប្រាកដឡើយ។ តាមលក្ខណៈបច្ចេកទេសគឺមានមិនអាចទៅរួចឡើយ ក្នុងការឃ្លាំមើលនូវកិច្ចសន្ទនា (សារ) ឆ្លើយឆ្លងដោយភាគីទីបី។ ឯកជនភាពគឺជាអាទិភាពទីមួយរបស់យើង។ យើងមិនអនុញ្ញាតឲ្យមានអ្នកទី៣ ធ្វើការឃ្លាំមើលឡើយដោយសារតែគោលនយោបាយសាកលរបស់យើង។ LINE នឹងធ្វើការប្រគល់នូវព័ត៌មានអ្នកប្រើប្រាស់ទៅឲ្យ ភ្នាក់ងារមានសមត្ថកិច្ចបរទេស (មិនមែនជប៉ុន) បើសិនជាទទួលបានដីការតាមរយៈប៉ូលីសជប៉ុន។ ប្រទេសថៃមានអ្នកប្រើប្រាស់ LINE ប្រមាណជា ៣៣លាននាក់ ក្នុងចំណោមប្រជាជន ៦៧លាននាក់។
ការលេចចេញនូវពាក្យដំបូងនៃការឃ្លាំមើលនេះពីភ្នាក់ងារប៉ូលីសថៃ គឺក្នុងខែសីហា ឆ្នាំ២០១៣ ប៉ុន្តែត្រូវបាននាយករដ្ឋមន្ត្រីថៃនិយាយថា រាល់ករណីឃ្លាំមើលទាំងអស់ គឺត្រូវបានធ្វើឡើងក្នុងករណីដោយឡែកប៉ុណ្ណោះ។ បណ្តាញសង្គមផ្សេងទៀតដូចជា Facebook, WhatsApp, Twitter, etc.. មិនអាចត្រូវបាន ឃ្លាំមើលបានទេ ដោយសារតែមិនមានការអនុញ្ញាតឲ្យធ្វើការស៊ើបអង្កេតដូចនេះ។
រដ្ឋមន្ត្រីបានបញ្ចេញនូវ LINE stickers ថ្មីៗក្នុងការជម្រុញនូវ “តម្លៃរបស់ជាតិ” នាឧិកាសនោះផងដែរ ដែលធ្វើឲ្យប្រជាជនថៃជាច្រើន មិនមានការសប្បាយចិត្តជាមួយរដ្ឋាភិបាល ដែលធ្វើការចំណាយថវិការរបស់អ្នកបង់ពន្ធ ដើម្បីធ្វើ LINE Stickers ទាំងនោះ ដែលចំណាយទឹកប្រាក់អស់ប្រមាណជា 7.1 million Baht (US$216,000)។
ព័ត៌មានបន្ថែម៖
http://www.nationmultimedia.com/politics/LINE-messages-being-monitored-30250439.html