ប្រទេសថៃអនុម័តច្បាប់សន្តិសុខ អ៊ិនធឺណិត (Cybersecurity Law)

តាមព័ត៌មានពីកាសែត Straitstimes បានឱ្យដឹងថា រដ្ឋសភាថៃកាលពីពេលថ្មីៗនេះបានអនុម័តច្បាប់ស្តីពីសន្តិសុខតាមអ៊ីនធឺណិតដ៏ចម្រូងចម្រាសដែលផ្តល់អំណាចយ៉ាងច្រើនដល់ស្ថាប័នគ្រប់គ្រងអ៊ិនធឺណិតរបស់រដ្ឋាភិបាល ទោះបីជាមានការព្រួយបារម្ភពីក្រុមហ៊ុននិងសកម្មជនពាក់ព័ន្ធទៅនឹងការរំលោភបំពានលើអំណាច។

ច្បាប់ស្តីពីសន្តិសុខអ៊ិនធឺណិតដែលត្រូវបានអនុម័តជាឯកច្ឆ័យគឺជានិន្នាការចុងក្រោយបំផុតនៅក្នុងរលកនៃច្បាប់ថ្មីនៅក្នុងបណ្តាប្រទេសអាស៊ី ដែលអះអាងពីការគ្រប់គ្រងរបស់រដ្ឋាភិបាល លើអ៊ីនធឺណិត។

ក្រុមអ្នកតស៊ូមតិសេរីភាពស៊ីវិល, ក្រុមហ៊ុនអ៊ិនធឺណិត និងក្រុមជំនួញបានតវ៉ាប្រឆាំងនឹងច្បាប់ដោយនិយាយថាខ្លួននឹងលះបង់សិទ្ធិឯកជន និងនីតិរដ្ឋ ហើយព្រមានថាការដាក់បន្ទុកនៃអនុលោមភាពទៅតាមច្បាប់អាចជំរុញឱ្យក្រុមហ៊ុនបរទេសចេញពីប្រទេសថៃ។

រដ្ឋាភិបាលយោធាបានជំរុញឱ្យមានច្បាប់ជាច្រើនដែលខ្លួនបាននិយាយថានឹងគាំទ្រសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសនេះ រួមទាំងការធ្វើវិសោធនកម្មច្បាប់កុំព្យូទ័រឧក្រិដ្ឋកម្មនៅឆ្នាំ 2017 ដែលត្រូវបានប្រើដើម្បីបង្ក្រាបអ្នកប្រឆាំង។

សកម្មជនសេរីភាពអ៊ីនធឺណិតបានហៅច្បាប់នេះថាជា “ច្បាប់អាជ្ញាសិកតាមអ៊ីនធឺណិត” ព្រោះវាគ្របដណ្ដប់គ្រប់នីតិវិធីទាំងអស់ រាប់ចាប់ពីការជួបប្រទះនៃការភ្ជាប់អ៊ិនធឺណិតយឺតរៀងរាល់ថ្ងៃ រហូតដល់ការវាយប្រហារទូទាំងប្រទេសលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ (critical infrastructure)។

ប្រសិនបើស្ថានភាពសន្តិសុខអ៊ិនធឺណិតឈានទៅដល់កម្រិតមួយធ្ងន់ធ្ងរ (critical) នោះច្បាប់អនុញ្ញាតឱ្យក្រុមប្រឹក្សាសន្តិសុខជាតិដឹកនាំដោយក្រុមយោធាហាមប្រាមនីតិវិធីទាំងអស់ដោយប្រើប្រាស់ច្បាប់នោះ។

លោក Arthit Suriyawongkul អ្នកតស៊ូមតិជាមួយបណ្តាញអ៊ិនធឺណិតថៃបាននិយាយថា “ថ្វីបើមានការកែលម្អពាក្យគន្លឹះក៏ពិតមែន ប៉ុន្តែបញ្ហាជម្លោះនៅតែមាននៅទីនោះដដែល” ។

ច្បាប់នេះអនុញ្ញាតឱ្យគណៈកម្មាធិការជាតិសន្តិសុខអ៊ិនធឺណិត​ (National Cybersecurity Committee) កោះហៅបុគ្គលម្នាក់ៗឱ្យសាកសួរ និងចូលទៅកាន់ទីកន្លែងឯកជនដោយគ្មានការបញ្ជាពីតុលាការ ក្នុងករណីជាក់ស្តែង ឬការចូលរួមគំរាមកំហែងខ្លាំងក្លាណាមួយពី អ៊ឺនធឺណិត។

ដីការបស់តុលាការគឺមិនចាប់បាច់នោះទេ សម្រាប់សកម្មភាព”ក្នុងករណីគ្រាអាសន្ន” ហើយការដាក់ទណ្ឌកម្មព្រហ្មទណ្ឌនឹងត្រូវបានដាក់សម្រាប់អ្នកដែលមិនគោរពតាមបញ្ជា៕

ប្រភព៖ Straitstimes

Exit mobile version