តើអ្នកបានធ្វើអ្វីមួយដែលអ្នកដឹងថាមិនល្អ ប៉ុន្តែអ្នកនៅតែធ្វើវា? ហើយក្រោយមកទៀតអ្នកមានអារម្មណ៍កាន់តែមិនល្អចំពោះអ្វីដែលបានប្រព្រឹត្ត ហើយចង់ធ្វើអ្វីមួយចំពោះអ្វីដែលអ្នកបានធ្វើ? នេះគឺជាអ្វីដែលបានកើតឡើងពិតប្រាកដទៅលើក្រុមមួយដែលបានបង្កើតនូវមេរោគចាប់ជំរិត។
TeslaCrypt គឺជាមេរោគមួយប្រភេទដែលត្រូវបានគេជួបប្រទៈនាពេលដើមឆ្នាំ២០១៥ ហើយអ្នកដែលបង្កើតវាបានធ្វើការអភិវឌ្ឍវាជាបន្តបន្ទាប់ ដើម្បីឲ្យមេរោគនេះកាន់តែមានប្រសិទ្ធិភាពខ្ពស់ ។ បើសិនជាអ្នកមិនយល់ច្បាស់អំពីអ្វីទៅដែលហៅថា មេរោគចាប់ជម្រិត (ransomware) នោះវាគឺជា្របភេទមួយនៃមេរោគ ដែលនឹងធ្វើកូដនីយកម្ម (encrypt) រាល់ឯកសាររបស់អ្នកទាំងអស់ ហើយជំរិតទារប្រាក់។ នៅពេលដែលអ្នកបានបង់ប្រាក់រួចរាល់ហើយនោះ អ្នកនឹងអាចមានលទ្ធភាពក្នុងការទទួលបាននូវឯកសាររបស់អ្នកវិញ ដោយការធ្វើវិកូដនីយកម្ម (decrypt)។
មេរោគនេះបានធ្វើការអាប់ដេតសមត្ថភាពរបស់វានៅខែមីនាឆ្នាំ២០១៦ ដែលជាជំនាន់ទី៣ (TeslaCrypt 3.0) ហើយដែលមិនងាយនឹងបំបែកបានឡើយ ។
ប៉ុន្តែនាពេលថ្មីៗនេះ ក្រុមអ្នកបង្កើតមេរោគនេះបានបញ្ឈប់ការងារនេះហើយ។ បើសិនជាអ្នកចូលទៅកាន់វេបសាយរបស់ក្រុមនេះ នោះវានឹងចេញពាក្យ សុំទោស និងបង្ហាញនូវ master key សម្រាប់ធ្វើការវិកូដនីយកម្មឯកសារ។ មិនមានការពន្យល់ឲ្យបានលំអិតអំពីបញ្ហានេះទេ ហើយ master key នោះកំពុងតែត្រូវបានប្រើប្រាស់ដោយក្រុមអ្នកស្រាវជ្រាវសន្តិសុខ ក្នុងការបង្កើតនូវកម្មវិធីបំបែក ដែលអាចដំណើរការនៅរាល់កំព្យូទ័រទាំងឡាយណា ដែលបានឆ្លងនូវមេរោគ TeslaCrypt គ្រប់ជំនាន់។
ក្រុមហ៊ុន ESET បញ្ចេញនូវកម្មវិធីសម្រាប់បំបែក
ក្នុងពេលដែលមានការបញ្ចេញនូវ master key ជាសាធារណៈនេះ ក្រុមហ៊ុន ESET បានធ្វើការបង្កើតនូវកូនកម្មវិធី decrypt មួយដោយឥតគិតថ្លៃ ដែលអាចមានលទ្ធភាពក្នុងការធ្វើវិកូដនីយកម្ម (decrypt) ។ ការណែនាំអំពីការប្រើប្រាស់នូវកូនកម្មវិធីនេះ សូមចូលទៅកាន់វេបសាយ ESET Knowledgeable ៕
ប្រភព: slashgear ប្រែសម្រួលដោយ: SecuDemy.com