វិធីសាស្រ្តក្នុងការវាយប្រហារ Telegram ដើម្បីលួចទន្និន័យ

ដោយសារឃើញថាមួយរយះក្រោយនេះមានការវាយប្រហារតាមបណ្តោញសង្គម (Telegram, Facebook, etc) ទៅលើ បុគ្គលសំខាន់ៗ គោលបំនងគឺដើម្បីលួចយកនូវទន្និន័យ (Data) ដែលវិធីសាស្ត្រនេះ អ្នកវាយប្រហារ (Hacker) គឺបានធ្វើការរៀបចំនូវមេរោគ (Backdoor) មួយដែលមានប្រសិទ្ធិខ្ពស់ (Bypass Antivirus) ដែលកម្មវិធិចាប់មេរោគ (Antivirus Software) មិនអាចចាប់បាន បន្ទាប់មកអ្នកវាយប្រហារ (Hacker) យកមេរោគនោះទៅបំលែងឬក៏ច្របាច់បញូល (Convert or Combined) ជាមួយនិងឯកសារ (Document) ក្នុងទំរង់ជា .doc, .xlsx, .pttx, .pdf, .docx, .xls, .ptt, jpg, .png, .mov, .mp4, .avi, etc. រួចធ្វើការផ្ញើទៅគោលដៅ (Target) ដែលគេចង់វាយប្រហារ។

បន្ទាប់ពីធ្វើការផ្ញើដល់ជនរងគ្រោះ (Victim) ហើយជនរងគ្រោះធ្វើការបើកឯកសារទាំងនោះបានន័យថា អ្នកវាយប្រហារ (Hacker) គេអាចធ្វើការជ្រៀតចូលម៉ាស៊ីនកុំព្យូទ័ររបស់យើងបានទាំងស្រុង រាល់ឯកសារ គណនីផ្សេងៗដែលយើងបានរក្សាទុក (Save) នៅលើកម្មវិធីបើកអ៊ីនធឺណីត (Browsers) ក៏អ្នកវាយប្រហារអាចលួចទៅបានផងដែរ។

លោក ហេង បូរ៉ាត់ ម្ចាស់ផេក (Page HowTo) ដែលមានបទពិសោធន៍បន្តិចបន្តួច​ផ្នែកសន្តិសុខបច្ចេកវិទ្យា បានចែករំលែកចំនុចមួយចំនួនដើម្បីជៀសវាងក្លាយជាជនរងគ្រោះ

១. អ្នកប្រើ (End User) គួរមានចំនេះដឹងផ្នែកសន្តិសុខបច្ចេកវិទ្យាខ្លះៗ
២. ជៀសវាងការបើកឯកសារ (Document) ឬ តំណលីង (Link) ដែលយើងមិនស្គាល់ប្រភព
៣. រាយការណ៍ទៅក្រុមបច្ចេកទេស (IT Dep) ប្រសិនបើយើងសង្ស័យឬមិនច្បាស់កន្លែងណា
៤. ត្រូវប្រើកម្មវិធីចាប់មេរោគ (Antivirus Software) ព្រោះវាជួយបានច្រើនក្នុងការ ការពារពីពួកមេរោគផ្សេងៗ ជាពិសេសគួរជ្រើសរើសយកកម្មវិធីចាប់មេរោគដែលមានបច្ចេកវិទ្យា Artificial Intelligence (AI) ព្រោះវាមានប្រសិទ្ធិខ្ពស់ក្នុងការពារ។

សូមទស្សនាវិដីអូលំអិតខាងក្រោម៖

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Exit mobile version