តើកម្មវិធីសម្រាប់បើកវេបសាយដែលមានឈ្មោះថា Internet Explorer (IE) គឺជាប្រភេទកម្មវិធីដែលយើងហៅថា Browser មែនទេ? បើតាមការឲ្យដឹងពីម៉ៃក្រូសូហ្វគឺថា មិនមែនទេ។ បច្ចុប្បន្ននេះ វាគឺជាប្រភេទកម្មវិធីសម្រាប់ប្រើប្រាស់តែជាមួយនឹងវេបសាយសេរីចាស់ៗ (legacy sites) តែប៉ុណ្ណោះ។ តើមានវេបសាយណាខ្លះដែលនៅមិនបានធ្វើការអាប់ដេត ឬកែប្រែទម្រង់របស់ខ្លួនឲ្យស្របទៅតាមបច្ចេកវិទ្យាបច្ចុប្បន្ន?
លោកបានបន្ថែមថា: អង្គភាពដែលនៅតែប្រើប្រាស់វា គឺប្រៀបបាននឹងមាន “បំណុលបច្ចេកទេស” ដូច្នេះដែរ ដោយសារតែត្រូវធ្វើការបង់ប្រាក់ជានិច្ចដើម្បីបន្តការគាំទ្រទៅដល់ វេបសាយ ឬកម្មវិធីចាស់ៗ ដូច្នេះគួតែបញ្ឈប់ការប្រើប្រាស់ IE ឬគួរតែប្រើប្រាស់ IE សម្រាប់តែវេបសាយផ្ទៃក្នុង (intenal sites) ដែលត្រូវការវាតែប៉ុណ្ណោះ។
ក្រុមហ៊ុនម៉ៃក្រូសូហ្វដឹងថា នៅមានអាជីវកម្ម និងអង្គភាពច្រើនគួរសមនៅតែប្រើប្រាស់ Internet Explorer នេះ។ លោក Jackson មិនបានធ្វើការណែនាំឲ្យប្រើប្រាស់កម្មវិធីថ្មីរបស់ខ្លួនដែលយើងស្គាល់ថា Edge នោះទេ ហើយក៏មិនបានណែនាំឲ្យប្រើប្រាស់ Chrome ឬ Firefox ដែរ ។ ប្រព័ន្ធប្រតិបត្តិការវិនដូរ ផ្តល់ឲ្យអ្នកនូវជម្រើសសម្រាប់ការប្រើប្រាស់ browers ដែលអ្នកគិតថាត្រូវបានតម្រូវការរបស់អ្នក៕