អតីតមន្រ្តីសន្តិសុខសាយប័ររបស់រដ្ឋាភិបាលអាមេរិក និងអតីតនាយកផ្នែកសន្តិសុខសាយប័ររបស់ក្រុមហ៊ុនហ្វេសប៊ុក នឹងជួយទៅដល់ក្រុមហ៊ុន SolarWinds ដើម្បីឆ្លើយតបទៅនឹងការវាយលុកថ្មីៗនេះ និងធ្វើឱ្យប្រសើរឡើងផ្នែកសន្តិសុខសាយប័រ។
SolarWinds ដែលជាក្រុមហ៊ុនទទួលរងគ្រោះដោយការវាយប្រហារដ៏ធំសំបើមមួយនាពេលថ្មីៗ ដែលធ្វើឱ្យប៉ៈពាល់ទៅដល់ស្ថាប័នរដ្ឋ និងវិស័យឯកជនជាច្រើននោះ បានជួលលោក Chris Krebs និងលោក Alex Stamos ដើម្បីជួយធ្វើការស្រោចស្រង់ពីឧប្បទេវហេតុ និងធ្វើឱ្យកាន់តែប្រសើឡើងនូវទិដ្ឋភាពសន្តិសុខទាំងមូលរបស់ក្រុមហ៊ុន។
លោក Kerbs គឺជាអតីតមន្រ្តីសន្តិសុខសាយប័ររបស់រដ្ឋាភិបាលអាមេរិក ដែលដឹកនាំអង្គភាព Cybersecurity and Infrastructure Security Agency (CISA) រហូតទាល់តែមានការបណ្តេញចេញពីតំណែងដោយលោកប្រធានាធិបតីត្រាំ។ ចំណែកឯលោក Stamos ដែលជាអតីតនាយកសន្តិសុខសាយប័ររបស់ក្រុមហ៊ុន ហើយឥឡូវនេះគឺជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Stanford និងជានាយកនៃ Stanford Internet Observatory ផងដែរ។ SolarWinds ក៏បានជួលក្រុមហ៊ុន CrowdStike ដើម្បីជួយដល់ការងារនេះផងដែរ៕
សម្រាប់ព័ត៌មានបន្ថែម៖ here.
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore & PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.
For advertising: info@secudemy.com or Phone: +855 69 690 280