ISAC Cambodia (InfoSec)
GeneralSecurity News

កម្មវិធីទំនាក់ទំនងសង្គម Signal កំពុងតែមានប្រជាប្រិយភាពក្នុងពេលថ្មីៗនេះ

បើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុនបង្កើតកម្មវិធីទំនាក់ទំនងសង្គម Signal បានឱ្យដឹងថា មានការកើនឡើងអ្នកប្រើប្រាស់យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលពួកគេពុំអាចផ្ញើលេខសំងាត់ឬ OTP ដើម្បីធ្វើការបញ្ជាក់អត្តសញ្ញាណអ្នកប្រើប្រាស់ថ្មីតាមរយៈទូរសព្ទឱ្យបានទាន់ពេលវេលា។

ការកើនឡើងនេះត្រូវបានក្រុមអ្នកតាមដានផ្នែកបច្ចេកវិទ្យាគិតថា អាចមកពីការផ្សព្វផ្សាយរបស់អ្នកល្បីៗមួយចំនួនដូចជាលោក Elon Musk និងលោក Edward Snowden ដែលតែងតែគាំទ្រការប្រើប្រាស់កម្មវិធី Signal ហើយម្យ៉ាងវិញទៀតគឺប្រហែលដោយសារតែការចេញលក្ខខណ្ឌថ្មីរបស់កម្មវិធី WhatsApp ដែលទាមទារឱ្យអ្នកប្រើប្រាស់ទាំងអស់ត្រូវតែយល់ព្រម ចែករំលែកទិន្នន័យឯកជនភាពរបស់ពួកគេ មានដូចជា ឈ្មោះ លេខទូរសព្ទ បញ្ជីអាសយដ្ឋាន លេខសំគាល់អាសយដ្ឋានទីតាំង (IP address) និងទិន្នន័យប្រើប្រាស់មួយចំនួនទៀត ជាមួយក្រុមហ៊ុនហ្វេសប៊ុក ចាប់ផ្ដើមពីថ្ងៃទី ៨ខែកុម្ភៈនេះទៅ។ ទោះបីជាក្រុមហ៊ុនបានបញ្ជាក់ថា អ្នកប្រើប្រាស់អាចបិទការចែករំលែកទិន្នន័យនេះក្ដី ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះគេពុំទាន់ឃើញនូវមុខងារដែលអាចឱ្យអ្នកប្រើប្រាស់បិទវាបាននោះទេ។

គួរបញ្ជាក់ផងដែរថាកម្មវិធី Signal គឺជាកម្មវិធីទំនាក់ទំនងសង្គមដែលមានប្រព័ន្ធអុីនគ្រីបសិន ហើយត្រូវបានបង្កើតឡើងដោយលោក Brian Acton ដែលជាស្ថាបនិកម្នាក់របស់ក្រុមហ៊ុន WhatsApp ប៉ុន្តែលោកបានចាកចេញពីក្រុមហ៊ុននោះ បន្ទាប់ពីកម្មវិធី WhatsApp ត្រូវបានទិញដោយក្រុមហ៊ុនហ្វេសប៊ុក កាលពីឆ្នាំ ២០១៤៕

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore &PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

ប្រភពពី៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

Show More

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Check Also
Close
Back to top button