ដោយសារចំនួនអ្នកប្រើប្រាស់កម្មវិធី Signal បានកើនឡើងជាប្រចាំ។ ដូចនេះដើម្បីបង្កើនក្នុងការគ្រប់គ្រងក្នុងកិច្ចសន្ទនារបស់អ្នក Signal បានបង្កើតផ្នែកមួយនៅលើកម្មវិធីដែលអ្នកអាចទទួលលុបចោល ឬប្លុកនូវកិច្ចសន្ទនានោះនៅពេលមានអ្នកណាម្នាក់ចង់ចាប់ផ្តើមកិច្ចសន្ទនាថ្មីជាមួយអ្នក។
នៅពេលអ្នកទទួលសារថ្មីពីនរណាម្នាក់វានឹងបង្ហាញឲ្យអ្នកឃើញProfile របស់បុគ្គលម្នាក់នោះ។ Profile ដែលអ្នកដាក់នៅលើSignal ត្រូវបានអ៊ីនគ្រីបឬធ្វើកូដនីយកម្ម (end-to-end encrypted) ហើយព័ត៌មានទាំងនោះត្រួវបានចែករំលែកតាម Signal Protocol Messaging ដែលអាចការពាររាល់កិច្ចសន្ទនារបស់អ្នក។
ពីមុននៅពេលអ្នកជជែកគ្នាជាក្រុមនៅ Signal អ្នកនឹងឃើញលេខទូរស័ព្ទរបស់បុគ្គលនៅក្រុមនោះជាProfile។ ប៉ុន្តែបច្ចុប្បន្ននេះសម្រាប់ក្រុមដែលទើបនឹងបង្កើតថ្មីនៅក្នុង Signal អ្នកនឹងឃើញ Profile ជាឈ្មោះដែលវាអាចភ្ជាប់ជាមួយរូបភាពនិងប្រវត្តិរូបមួយចំនួនទៀតរបស់បុគ្គលដែលអ្នកកំពុងជជែកនៅក្នុងក្រុមនោះ។
ចំពោះកិច្ចសន្ទនាមួយនឹងមួយនៅលើ Signal បច្ចុប្បន្ននេះបានវាដាក់សញ្ញាឲ្យដឹងថា បុគ្គលដែលយើងកំពុងនិយាយជាមួយមាននៅក្នុង System Contact របស់យើងឬក៏អត់។លើសពីនេះទៅទៀត នៅពេលដែលបុគ្គលដែលអ្នកជជែកជាមួយប្តូរព័ត៌មាន ក្នុង Profile របស់គេ Signal និងUpdate ឲ្យអ្នកដឹងផងដែរ។
Message requests ក៏បានធ្វើឲ្យកាន់តែប្រសើរចំពោះការហៅចេញជាសម្លេងនិងវិឌីអូផងដែរ ព្រោះថា ទោះបីគេនៅក្នុង System Contact
ក៏ដោយទូរស័ព្ទរបស់អ្នកនឹងមិនរោទ៍នោះទេ លុះត្រាអ្នកចុចទទួលនូវ Message requestsរបស់គេជាមុនសិន។
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore & PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.
For advertising: info@secudemy.com or Phone: +855 69 690 280
>> ព័ត៌មានខាងលើនេះត្រូវបានដកស្រង់ចេញពីក្នុងវេបសាយ DigitalHub101