បច្ចុប្បន្នកម្ម Adobe Flash Player ត្រូវបានដាក់ឲ្យទាញយក
ក្រុមហ៊ុន Adobe បានបញ្ចេញនូវការធ្វើបច្ចុប្បន្នកម្ម Adobe Flash Player សម្រាប់ Windows, Mac និង Linux។ ការធ្វើបច្ចុប្បន្នកម្មទាំងនេះ នឹងធ្វើការជួសជុលទៅលើកំហុសឆ្គងដែលមាននៅក្នុង CVE-2014-8439 ដែលបានរកឃើញនាពេលថ្មីៗនេះ (http://helpx.adobe.com/security/products/flash-player/apsb14-22.html).
ក្រុមហ៊ុន Adobe បានធ្វើការណែនាំដល់អ្នកប្រើប្រាស់ ឲ្យធ្វើបច្ចុប្បន្នកម្មកម្មវិធីរបស់ខ្លួន៖
– សម្រាប់អ្នកបប្រើប្រាស់ Windows និង Mac OSX ត្រូវធ្វើបច្ចុប្បន្នកម្មទៅកាន់ Adobe Flash Player 15.0.0.239.
– សម្រាប់អ្នកប្រើប្រាស់ Adobe Flash Player Extended Support Release ត្រូវធ្វើបច្ចុប្បន្នកម្មទៅកាន់ Adobe Flash Player 13.0.0.258.
– សម្រាប់អ្នកបប្រើប្រាស់ Linux ត្រូវធ្វើបច្ចុប្បន្នកម្មទៅកាន់ Adobe Flash Player 11.2.202.424.
Adobe Flash Player ដែលត្រូវបានបញ្ចូលជាមួយនឹង Google Chrome, Internet Explorer ក្នុង Windows 8.x នឹងត្រូវធ្វើបច្ចុប្បន្ន ដោយស្វ័យប្រវត្តិ។
កម្មវិធីដែលប៉ះពាល់
– Adobe Flash Player 15.0.0.223 and earlier versions
– Adobe Flash Player 13.0.0.252 and earlier 13.x versions
– Adobe Flash Player 11.2.202.418 and earlier versions for Linux
អ្នកប្រើប្រាស់ត្រូវចូលទៅកាន់ Adobe Flash Player Website ដើម្បីត្រួតពិនិត្យជំនាន់របស់កម្មវិធី និងចូលទៅកាន់ http://get.adobe.com/flashplayer/ ដើម្បីទាញយក Adobe Flash Player ជំនាន់ចុងក្រោយ។
ព័ត៌មានបន្ថែម៖
http://helpx.adobe.com/security/products/flash-player/apsb14-26.html