បច្ចុប្បន្ននេះ ការប្រើប្រាស់អុីនធឺណិតកាន់តែមានភាពទូលំទូលាយទាំងនៅកន្លែងការងារ នៅតាមកន្លែងកំសាន្ត ហាងកាហ្វេ នៅតាមគេហដ្ឋាន ។ល។ និង ។ល។ បញ្ហាសន្តិសុខ និងសុវត្ថិភាពក្នុងការការពារ Wi-Fi របស់អ្នកគឺជាការសំខាន់ ក្នុងគោលបំណងធ្វើយ៉ាងណាមិនឱ្យមានការជ្រៀតចូលពីអ្នកខាងក្រៅ ឬមានអ្នកលួចប្រើ Wi-Fi ។
លោក ហេង បូរ៉ាត់ ដែលជាអ្នកជំនាញមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន បានលើកយកចំនុចចំនួន ៥ មកបង្ហាញដូចខាងក្រោម៖
១/បិទមុខងារ (disable) WPS
២/ប្រើប្រាស់ពាក្យសម្ងាត់ដែលខ្លាំង (strong password)
៣/ ការបិទឈ្មោះ Wi-Fi មិនឱ្យមើលឃើញ
៤/កំណត់នូវលេខ Mac Address ឱ្យបានច្បាស់លាស់ ដែលវាអាចកំណត់បានតែឧបករណ៍ណាដែលយើងអាចឱ្យវាភ្ជាប់ទៅកាន់អុីនធឺណិតតាមរយៈ Wi-Fi យើង
៥/បិទចោលនូវ Access Point (ដែលមានន័យថា ការប្រើប្រាស់ជាខ្សែ network ផ្ទាល់តែម្តង)
សូមទស្សនាវិដេអូលំអិតរបស់គាត់
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore & PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com ។
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.
For advertising: info@secudemy.com or Phone: +855 69 690 280