Secure Your PC

ឧក្រិដ្ឋជនតាមប្រព័ន្ធអិុនធឺណែត ​ស្វែង​រក​វិធី​ថ្មី​ដើម្បី​វាយប្រហារ​កុំព្យូទ័រ​និង​ប​ណ្តា​ញ​របស់​អ្នក​។ ដោយគ្មានភាពសង្ស័យ កម្មវិធី​បញ្ជូន​សារ  (messengers) ​បន្ទប់​ជជែក​កំសាន្ត (chat rooms) ​និង​វិបសាយ​ប​ណ្តា​ញ​សង្គម​បាន​ធ្វើ​ឱ្យ​ភារកិច្ច​របស់​ពួក​គេ​កាន់តែមានភាពងាយស្រួល​។ យ៉ាងណាក៌ដោយ អ្នក​អាច​ការពារ​ស​ន្ដិ​សុខ​របស់​អ្នក​និង​ការពារ​ប​ណ្តា​ញ​កុំព្យូទ័រ​របស់​អ្នក​ដោយ​ធានា​ថា​អ្នក​មាន​:

Spyware

Spyware អាចធ្វើឲ្យ​កុំ​ព្យួ​ទ័​រ​របស់​អ្នកកាន់តែដំណើរការយឺត ​ហើយ​វា​ត្រូវ​បាន​ដំឡើង​នៅ​ពេល​ដែល​អ្នក​ទស្សនាវិបសាយមួយ​ចំនួន​ឬ​ទ​​ាញ​យក​កម្មវិធីមិនល្អ (malicious software)​។ វាជាការល្អក្នុងការ ធ្វើបច្ចុប្បន្នកម្មកម្មវិធីប្រឆាំងនឹង Spyware ដើម្បីបំបាត់វាចេញពីក្នុងកុំព្យូទ័រអ្នក។

Pop-Ups

វិធី​មួយ​ដើម្បី​កម្ចាត់់ការលោតផ្ទាំង pop-ups គឺប្រើប្រាស់​​មុខងារ block pop-up នៅក្នុង browser របស់អ្នក។ ជាបន្ថែមនោះ កម្មវិធីសម្រាប់ធ្វើការ block pop-up នោះគឺអាចរកបាន នៅក្នុងបណ្តាញអិុនធឺែណត​ ដោយ​អាច​ត្រូវ​បាន​ទាញ​យក​យ៉ាង​ងាយ​ស្រួល​ពី​វិបសាយ​ល្បីឈ្មោះ​ដូចជា www.download.com ។ វា​ជា​ការ​ល្អ​បំផុត​ដើម្បីក្នុងការធ្វើការស្វែងយល់ពីកម្មវិធីទាំងនោះ ជា​មុនសិនមុន​ពេល​អ្នក​ទាញ​យក​អ្វីមួួយ​។

មេរោគ (Viruses)

វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ​ទប់ស្កាត់​និង​លុបបំបាត់​មេរោគ​នេះ​គឺការធ្វើបច្ចុប្បន្នកម្ម​កម្មវិធី​ប្រឆាំង​មេរោគ​និង​​។ អ្នក​ត្រូវ​ធ្វើបច្ចុប្បន្នកម្មឲ្យបានទៀងទាត់នូវ​កម្មវិធី​ប្រឆាំង​មេរោគ​និង​ទទួល​បាន​ Signature ចុង​ក្រោយ​បំផុត​ដើម្បី​ទទួល​បាន​ការ​ការពារ​ដ៏​ល្អ​បំផុត​។

ដោយ​មិន​គិត​អំពី​កម្មវិធី​ប្រឆាំង​មេរោគ​ដែល​អ្នក​ប្រើប្រាស់ ចូរមានការ​ប្រុង​ប្រយ័ត្ននូវ​ឯកសារ​ដែល​បាន​ភ្ជាប់​មកជាមួយអ៊ីមែល​របស់​អ្នក​។ មេរោគ​មួយ​ចំនួន​បាន​ផ្ញើ​ខ្លួន​ទៅ​កាន់​មនុស្ស​នៅ​ក្នុង​សៀវភៅ​អាសយដ្ឋាន (address book or contact) ​របស់​អ្នក។ ប្រសិន​បើ​មាន​នរណា​ម្នាក់​ផ្ញើ​ឯក​សា​រ​ភ្ជាប់​ជា​មួយ​ អ្នក​ត្រូវ​ប្រាកដ​ថា​ វា​ជា​ការល្អ​មុន​ពេល​អ្នក​បើក​វា​។

Hackers

ប្រសិន​បើ​កុំព្យូទ័រ​របស់​អ្នក​ត្រូវ​បាន​តភ្ជាប់​ទៅ​អ៊ីនធឺណិត ​វា​គឺ​ងាយ​រងគ្រោះដោយសារការ​វាយប្រហារ​។ វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ការពារ​កុំព្យូទ័រ​របស់​អ្នក​គឺ​តាម​រយៈ​កម្មវិធី​ដែល​ជញ្ជាំងភ្លើង​ (firewall) ​ក្នុង​ការ​ទប់ស្កាត់ការវាយ​ប្រហារ​នៅ​ខាង​ក្រៅ​។

Exit mobile version