Samsung Smart TV is spying on you

ទូរទស្សន៍ស្មាត TV របស់សាំសុង កំពុងតែលួចព័ត៌មានពីអ្នក

Samsung ធ្វើការព្រមានដល់អតិថិជនរបស់ខ្លួន ឲ្យជៀសវាងធ្វើការជជែកគ្នាអំពីបញ្ហាព័ត៌មានផ្ទាល់ខ្លួន នៅពីមុខស្មាតធីវី (smart TV) របស់ពួកគេ។ ការព្រមាននេះគឺធ្វើឡើងចំពោះអតិថិជន ដែលបញ្ជាទូរទស្សន៍របស់ពួកគេ ដោយប្រើប្រាស់មុខងារសំលេង។ Smart TV នេះវាធ្វើការចាប់យកនូវរាល់សំលេងនៃកិច្ចសន្ទនា ដែលមាននៅមុខវា និងអាចធ្វើការចែករំលែកនូវអ្វីៗទាំងអស់ដែលវាចាប់បាន ជាមួយនឹងក្រុមហ៊ុន Samsung ឬក៍ភាគីទីបី។

ការចែករំលែកទិន្នន័យ

ការព្រមាននេះបានលេចចេញមក នៅពេលដែលមានការចុះផ្សាយនៅត្រង់ចំនុចនៃគោលនយោបាយឯកជនភាពរបស់ក្រុមហ៊ុន Samsung ចំពោះ Smart TV។ នៅក្នុងគោលនយោបាយនោះបានសរសេរថា “TV នឹងធ្វើការចាប់យកនូវរាល់អ្វីដែលមនុស្សនិយាយនៅក្នុងបន្ទប់តែមួយ ហើយព្យាយាមធ្វើការចាប់យកនូវ ពាក្យបញ្ជាណាមួយដែលត្រូវបានដាក់ចេញដោយអ្នកទស្សនា។”

ព័ត៌មានបន្ថែម៖

http://www.bbc.com/news/technology-31296188

Exit mobile version