Samsung ចេញនូវកម្មវិធី ជួសជុលកំហុសឆ្គង នៅក្នុង Galaxy SIII នៅ UK

ក្រុមហ៊ុន Samsung បានចេញកម្មវិធីសម្រាប់ជួសជុលទៅលើ ចំនុចខ្សោយនៃ Kernel សម្រាប់ឧបករណ៍ Exynos ដែលយ៉ាងហោចណាស់ក្នុងនោះគឺមាន ទូរស័ព្ទប្រភេទ Galaxy SIII ដែរ។

កម្មវិធីសម្រាប់ធ្វើបច្ចុប្បន្នកម្មនោះមានឈ្មោះថា I9300XXELLA ហើយអាចមានតែនៅក្នុង ចក្រភពអង់គ្លេសតែប៉ុណ្ណោះ ចំណែកសម្រាប់តំបន់ដទៃទៀត គឺកំពុងតែបានរៀបចំនៅឡើយ។

កម្មវិធីបច្ចុប្បន្ននោះក៏មានភ្ជាប់មកជាមួយនូវ bootloader ថ្មី ដែលគេហទំព័រ SamMobile បានសរសេរថា bootloader នេះវានឹងជួសជុលបញ្ហា sudden death ទោះបីជាគ្មាន ការបញ្ជាក់ដោយផ្ទាល់ពីក្រុមហ៊ុន Samsung ក៏ដោយ។

 

Exit mobile version