និយាយនៅក្នុងកិច្ចប្រជុំសន្តិសុខសម្រាប់កិច្ចការបាល់ទាត់ពិភពលោក លោក Putin បានថ្លែងអំណរគុណទៅដល់តំណាងនៃភ្នាក់ងារមានសមត្ថកិច្ចចំនួន ៥៥ និងភ្នាក់ងារនគរបាលមកពី ៣៤ប្រទេស ដែលបានជួយក្នុងការធានាបាននូវសន្តិសុខក្នុងកំឡុងពេលប្រកួតរយៈពេល១ខែមកនេះ។
នៅក្នុងការត្រៀមរៀបចំសម្រាប់ World Cup អាជ្ញាធរមានសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យទៅលើប្រវត្តិរូបនៃមនុស្សច្រើនជាង ២លាននាក់រាប់ចាប់ពីកម្មករសំណង់ រហូតដល់អ្នកស្មគ្រ័ចិត្ត។
ក្នុងការផ្សាយពាណិជ្ជកម្មទាក់ទងទៅនឹងការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដោយជោគជ័យនោះ លោកពូទីនក៏បានធ្វើការសន្យាថានឹងបង្កើតនូវក្របខណ្ឌវីសារ មួយដែលមានភាពបទបែនសម្រាប់ជាប្រយោជន៍ទៅដល់អ្នកដែលស្រឡាញ់ប្រទេសរុស្សី ដែលអាចឲ្យពួកគេធ្វើដំណើរដោយសេរីទៅកាន់រុស្សីរហូតដល់ចុងឆ្នាំនេះផងដែរ៕
#Putin: 'We succeeded in all the aspects of this great #WorldCup'
— RT Sport (on Fight Island🌴) (@RTSportNews) July 15, 2018
ប្រភព: RT