ហេតុអ្វីអ្នកត្រូវការពារគេហទំព័ររបស់អ្នកពីការវាយប្រហារ?

គេហទំព័រគឺជាមធ្យោបាយប្រើសម្រាប់ផ្សាយព័ត៌មានពីសេវាកម្ម ផលិតផល ឬសម្រាប់ផ្តល់សេវាដល់អតិថិជន អ្នកទស្សនា ។ល។ ព័ត៌មានមួយចំនួនរបស់អតិថិជនរបស់អ្នក ត្រូវបានរក្សាទុកក្នុងប្រព័ន្ធទិន្នន័យ ហើយឯកសារមួយចំនួនត្រូវបានរក្សាទុកក្នុង Hosting។ ក្រុមហ៊ុនមួយចំនួនបានភ្ជាប់ ឬបញ្ចូលកម្មវិធីទិន្នន័យរបស់ក្រុមហ៊ុនជាសាធារណៈដើម្បីបង្ករការងាយស្រួលដល់បុគ្គលិក ឬអតិថិជនប្រើប្រាស់ ហើយក្រុមហ៊ុនមួយចំនួនទៀតគ្រាន់តែបង្កើតគេហទំព័របង្ហោះអត្ថបទតែប៉ុណ្ណោះ។ តើវាមានភាពខុសប្លែកគ្នាឬទេ នៅពេលគេហទំព័ររបស់ពួកគេត្រូវបានវាយប្រហារ?


ពួកគេទាំងពីរទទួលរងនូវការខូចខាតផ្នែកកិត្តិយល ដែលធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍អតិថិជន ហើយពេលខ្លះអតិថិជនក៏ទទួលរងនូវការវាយប្រហារ ដោយជនវាយប្រហារបានបញ្ចូលមេរោគ (Malware) ឬព័ត៌មានរបស់ពួកគេត្រូវបានលួចយក តាមរយៈគេហទំព័ររបស់ក្រុមហ៊ុនដែលត្រូវបានហេក។ លើសពីនេះទៀត ជនវាយប្រហារក៏អាចប្រើប្រាស់គេហទំព័រ ឬ Hosting ខាងលើធ្វើការវាយប្រហារជនទីបី ប្រើប្រាស់សម្រាប់ Spam ឬ ប្រតិបត្តិការ DDOS ជាដើម។

ចំពោះគេហទំព័រដែលមានបញ្ចូលកម្មវិធីប្រព័ន្ធទិន្នន័យក្រុមហ៊ុន (HR, Sale, Mail, ERP, CRM…) បន្ទាប់ពីការវាយប្រហារ ទិន្នន័យរបស់ពួកគេអាចត្រូវបានលួចចម្លង ឈ្លបយកការណ៍ ឬត្រូវបំផ្លាញតែម្តង។ ព័ត៌មានទាំងនោះអាចត្រូវបានយកទៅលក់ ចែកចាយលើទីផ្សារងងឹត ឬធ្លាក់លើដៃក្រុមហ៊ុនប្រកួតប្រជែង៕

 

About the Author: Mr. Ly Vandy
គាត់គឺជាបុគ្គលម្នាក់ដែលស្រលាញ់ចូលចិត្តផ្នែកសន្តិសុខអិុនធឺណិត (Cyber Security) ដោយធ្វើការស្រាវជ្រាវ និងចែករំលែក ។ នៅក្នុងជំនាញនេះ គាត់បានទទួលវិញ្ញាបនប័ត្រមួយចំនួនមកពីចិន, កូរេ៉, ថៃ, ម៉ាឡេសីុ និងសឹង្ហបុរី ។ បច្ចុប្បន្ននេះ គាត់ក៏ជាទឹប្រឹក្សាជាន់ខ្ពស់ (senior consultant) ផ្នែកសន្តិសុខអិុនធឺណិតសម្រាប់ក្រុមហ៊ុនអន្តរជាតិ ដែលជាហេតុធ្វើឲ្យគាត់មានលទ្ធភាពធ្វើការជាមួយនឹងអ្នកជំនាញការសន្តិសុខ IT ទាំងក្នុងនិងក្រៅប្រទេស៕
Exit mobile version