Risk for 50 millions device – UPnP security flaws

បញ្ហាចំនុចខ្សោយ (security flaw) ដែលមានក្នុង Universal Plug & Play (UPnP) បានធ្វើឲ្យឧបករណ៍ ច្រើនជាង ៥០លានគ្រឿង មានដូចជា computer, printers និង storage drives អាចទទួលរងការ វាយប្រហារពីចម្ងាយដោយ hackers។

Rapid7 បានរៀបរាប់នៅក្នុងរបាយការណ៍ថា បញ្ហានេះមាននៅក្នុង routers និងឧបករណ៍បណ្តាញដទៃទៀត ដែលប្រើប្រាស់ស្តង់ដារគម្រូមួយ ដែលត្រូវបានស្គាល់ថា Universal Plug and Play ឬ UPnP។ UPnP វាអាចអនុញ្ញាតឲ្យឧបករណ៍បណ្តាញ ធ្វើការស្វែងរកគ្នាទៅវិញទៅមក និងបង្កើតនូវលក្ខខណ្ឌដំណើរការដោយ ស្វ័យប្រវត្តិ (automatic working configuration) ដែលអាចអនុញ្ញាតឲ្យ មាន data sharing, media streaming, media playback control និងសេវាកម្មដទៃៗទៀត។

ឧបករណ៍ច្រើនជាង ៨០លានគ្រឿងដែលមាន unique IPs ត្រូវបានកំណត់ និងបានឆ្លើយតបទៅនឹងសំណើនៃការ ស្វែងរកដោយប្រើប្រាស់ UPnP ពីអ៊ិនធឺណែត និងមានប្រមាណពី ៤០ ទៅ ៥០លានគ្រឿននៃឧបករណ៍ដែលអាច តជាបណ្តាញបាន គឺស្ថិតក្នុងហានិភ័យ ដោយសារតែចំនុចខ្សោយមាននៅក្នុង UPnP Protocol។ ឧបករណ៍ ទាំងអស់នោះ រួមមានផលិតផល មកពី អ្នកផ្គត់ផ្គង់ Belkin, D-Link, Cisco’ Linksys និង Netgear។

ពួកគេស្វែងរកឃើញថា ២០ភាគរយ ឬ ១៧លាន ដំណើរការសេវា UPnP SOAP (Simple Object Access Protocol) ទៅកាន់អ៊ិនធឺណែត ដែលសេវានេះអាចអនុញ្ញាតឲ្យ hackers វាយប្រហារទៅលើប្រព័ន្ធ ដែលស្ថិតក្រោយ firewall និងបញ្ចេញព័ត៌មានសំខាន់ៗ។ បន្ថែមជាមួយគ្នានេះផងដែរ ចំនុចខ្សោយដែលមានក្នុង UPnP library ដែលហៅថា MiniUPnP អាចត្រូវបានប្រើប្រាស់សម្រាប់ធ្វើការវាយប្រហារបែប denial of service (DDos) ។

Rapid7 ក៏បានចេញនូវកម្មវិធី ScanNow UPnP សម្រាប់ធ្វើការស្វែងរកនូវឧបករណ៍  UPnP ណានៅក្នុងប្រព័ន្ធបណ្តាញ របស់អ្នក និងកត់ត្រាទុករាល់ឧករណ៍ទាំងអស់នោះ បើសិនជា រកឃើញថាមានចំនុចខ្សោយ។

យើងទាំងអស់គ្នាដែលជាម្ចាស់នៃឧបករណ៍ UPnP ប្រហែលជាមិនបានចាប់អារម្មណ៍ពីវាឡើយ ពីព្រោះ new routers, printers, media servers, web cameras, storage device, and smart TVs គឺជាធម្មតាភ្ជាប់មកជាមួយនូវមុខងារនេះ ហើយដំណើរការតែម្តង (default) ។

ប្រភព៖ http://www.rapid7.com/resources/free-security-software-downloads/universal-plug-and-play-jan-2013.jsp
Exit mobile version