យោងទៅតាមការសិក្សាស្រាវជ្រាវរបស់ VMWare Carbon Black បានឱ្យដឹងថា សហគ្រាសធំៗបានពិនិត្យឃើញនូវការកើនឡើងនូវការវាយប្រហារតាមអុីនធឺណិតគួរឱ្យកត់សំគាល់ ចាប់តាំងពីគ្រោះអាសន្នពិភពលោក Covid-19 បានកើតឡើង និងបុគ្គលិកទាំងអស់ចាប់ផ្តើមធ្វើការពីផ្ទះ។
ការធ្វើការងារពីចំងាយបានផ្តល់ការប្រឈមផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មានបន្ថែមទៀត ដោយសារតែបុគ្គលិកទាំងអស់ប្រើប្រាស់នូវបណ្តាញអុីនធឺណិតនៅផ្ទះរបស់ខ្លួន ឬក៏ប្រើប្រាស់ឧបករណ៍ផ្ទាល់ខ្លួន (personal devices) ដែលអាចមិនមានសុវត្ថិភាព/សន្តិសុខ ដូចគ្នាទៅនឹងកន្លែងធ្វើការឡើយ។ ចោរបច្ចេកវិទ្យា ក៏មានគោលដៅវាយប្រហារទៅលើក្លោដ ដែលអង្គភាពប្រើប្រាស់ដើម្បីជួយសម្រួលដល់ការធ្វើការពីចំងាយផងដែរ។
យោងទៅតាមរបាយការណ៍នៃ VMWare’s Global Threat Report, បានឱ្យដឹងថា ៩១ភាគរយនៃអ្នកឆ្លើយសំណួរទូទាំងសកលលោកបាននិយាយថា ពួកគេឃើញមានការកើនឡើងនូវការវាយប្រហារតាមអុីនធឺណិត ដោយសារតែបុគ្គលិកភាគច្រើនធ្វើការពីគេហដ្ឋាន។
ក្នុងនោះដែរ មាន ៧ភាគរយបានឆ្លើយថា ការវាយប្រហារតាមអុីនធឺណិតមានការកើនឡើងក្នុងរវាងពី ៥០ភាគរយ ដល់ ១០០ភាគរយ និង ២៤ភាគរយឆ្លើយថា ការវាយប្រហារបានកើនឡើងរវាង ២៥ភាគរយ ដល់ ៤៩ភាគរយ។
ប្រទេសសឹង្ហបុរីនាំមុខគេទៅលើការរាយការណ៍ពីការវាយប្រហារ ជាមួយនឹងចំលើយចំនួន ៩៣ភាគរយ។ UK មាន ៩២ភាគរយ ហើយបន្តដោយប្រទេស Italy ជាមួយនឹង ៩០,៥ភាគរយ និងសហរដ្ឋអាមេរិកចំនួន ៨៨ភាគរយ។ មានតែប្រទេសតែបួននេះប៉ុណ្ណោះ ដែលត្រូវបានគេសិក្សានៅក្នុងកម្រងសំណួរ។
ការរកឃើញបន្ថែមៗទៀតមានដូចជា៖
- ក្រុមហ៊ុន Media និង Entertainment ត្រូវទទួលរងគ្រោះច្រើនជាងគេ ជាមួយនឹង ១៤,៥ភាគរយបាននិយាយថា ការវាយប្រហារមានការកើនឡើងរវាង ៥០ភាគរយ ដល់ ១០០ភាគរយ
- Retail ក៍ទទួលរងគ្រោះច្រើនផងដែរ ជាមួយនឹង ១៣ភាគរយ បាននិយាយថា វាកើនឡើងពី ៥០ភាគរយ ដល់ ១០០ភាគរយ និង ៤៥ភាគរយ បាននិយាយថា វាកើនឡើងពី ២៥ភាគរយ ដល់ ៤៩ភាគរយ
- Manufacturing និង Engineering មាន ៣៣ភាគរយ បាននិយាយថា មានការកើនឡើងរវាងពី ២៥ភាគរយ ទៅ ៤៩ភាគរយ
- ការសិក្សានោះ ក៏បានបង្ហាញផងដែរថា មានការកើនឡើងការវាយប្រហារពាក់ព័ន្ធទៅនឹងទំហំនៃក្រុមហ៊ុន ដែលក្នុងនោះ ៤១ភាគរយ នៃក្រុមហ៊ុនមានបុគ្គលិកចាប់ពី ៥០១នាក់ ទៅដល់ ១០០០នាក់
សម្រាប់ព័ត៌មានព័ត៌មានបន្ថែម អ្នកអាចអានរបាយការណ៍លំអិត។ វាមានភាពប្រាកដថា ការធ្វើការពីចំងាយ គឺវាបង្កើននូវការវាយប្រហារតាមអុីនធឺណិត ហើយធ្វើឱ្យក្រុមហ៊ុនរបស់អ្នកប្រឈមមុខទៅនឹងហានិភ័យខ្ពស់ផងដែរ៕
ប្រភព៖
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore & PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com