[Report] – Economic impact of cybercrime II

របាយការណ៍ស្តីពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៃ Cybercrime II

បើតាមរបាយការណ៍ដែលចេញផ្សាយដោយក្រុមហ៊ុន Intel Security (អតីត McAfee) បានឲ្យដឹងថា៖ Cybercrime គឺជាឧស្សាហកម្មមួយដែលមានការរីកដុះដាល។ ការទទួលផលតបស្នងវិញគឺមហាសាល រីឯហានិភ័យគឺមានកម្រិតទាប។ យើងបានធ្វើការប៉ាន់ស្មានថា ទំហំទឹកប្រាក់ប្រមាណច្រើនជាង $445 billion បានបាត់បង់ទៅលើសេដ្ឋកិច្ចពិភពលោកបណ្តាលមកពី Cybercrime ដោយរួមមានទាំង ការកើនឡើងឧក្រិដ្ឋជន និងទឹកប្រាក់របស់ក្រុមហ៊ុនសម្រាប់ការពារ និងសង្គ្រោះការបាត់បង់។

សារៈសំខាន់បំផុតនៃតម្លៃរបស់ Cybercrime នោះគឺបានមកពីការខូចខាតដែលកើតឡើងចំពោះដំណើរការរបស់ក្រុមហ៊ុន និងចំពោះសេដ្ឋកិច្ចជាតិ។ ការបា៉ន់ស្មានរបស់យើង គឺបានប្រើប្រាស់នូវទិន្នន័យដែលបានមកពីការបាត់បង់នូវ កម្មសិទ្ធិបញ្ញា (intellectual property) ការលួចយកនូវព័ត៌មានហរិញ្ញវត្ថុ និងព័ត៌មានសំងាត់អាជីវកម្ម (financial assets and sensitive business information) ថ្លៃដើមឧិកាស (opportunity cost) ថ្លៃដើមផ្សេងៗទៀតសម្រាប់ធ្វើឲ្យបណ្តាញមានសុវត្ថិភាព និងថ្លៃដើមនៃការស្រោចស្រង់ពីការវាយប្រហារដោយរួមមានទាំង ការខូចខាតកេរ្តិ៍ឈ្មោះផងដែរ។

– អាមេរិកបានរាយការណ៍មកថា មានក្រុមហ៊ុនចំនួន ៣០០០ ទទួលរងការវាយប្រហារក្នុងឆ្នាំ ២០១៣
– ធនាគារពីរនៅ Persian Gulf បានបាត់បង់ចំនួន ៤៥លានដុល្លា
– ក្រុមហ៊ុនរបស់អង់គ្លេស បានរាយការណ៍ថា បានបាត់បង់ចំនួន ១.៣ billion USD
– ធនាគារប្រ៊េសីុល បាននិយាយថា អតិថិជនបានបាត់បង់រាប់លានដុល្លា ជារៀងរាល់ឆ្នាំ
– CERT India បានរាយការណ៍ថា មានវិបសាយចំនួន ៣០៨ ៣៧១ ត្រូវបានវាយប្រហារក្នុងអំឡុងឆ្នាំ ២០១១ ដល់ខែមិថុនា ២០១៣

សូមទាញយករបាយការណ៍លំអិត ដូចខាងក្រោម៖

http://csis.org/files/attachments/140609_rp_economic_impact_cybercrime_report.pdf

សូមទស្សនាវិដេអូខាងក្រោម ដែលធ្វើការបកស្រាយពីរបាយការណ៍ខាងលើ៖

Exit mobile version