Recognizing Fake Antivirus

ការសំគាល់នូវកម្មវិធីកំចាត់មេរោគក្លែងក្លាយ

តើអ្វីទៅជាកម្មវិធីកំចាត់មេរោគក្លែងក្លាយ
កម្មវិធីកំចាត់មេរោគក្លែងក្លាយ គឺជាកម្មវិធីមិនសមស្រប (malicious software) ដែលត្រូវបានគេបង្កើតឡើងដើម្បីលួច យកព័ត៌មានពីអ្នកប្រើប្រាស់ ដោយការបន្លំធ្វើឲ្យដូចទៅនឹងកម្មវិធីពិតប្រាកដ។ កម្មវិធីក្លែងក្លាយនេះ បានចូលទៅធ្វើការកែប្រែ នូវការកំណត់មួយចំនួន ដោយធ្វើឲ្យមានការលំបាកក្នុងការបញ្ឈប់នូវសកម្មភាពមិនមានការអនុញ្ញាតនិងលុបចេញនូវកម្មវិធីក្លែងក្លាយនោះ។ ជាមួយគ្នានេះផងដែរ កម្មវិធីក្លែងក្លាយនេះ នឹងធ្វើការបង្ហាញនូវការព្រមានផ្សេងៗ ដែលមើលទៅដូចជាពិតប្រាកដផងដែរ ដែលធ្វើឲ្យអ្នកប្រើប្រាស់មានការភ័យខ្លាច (ដូចជា ប្រាប់ថាកុំព្យូទររបស់អ្នកមានឆ្លងមេរោគជាដើម) ។

តើកុំព្យូទ័ររបស់អ្នកឆ្លងកម្មវិធីកំចាត់មេរោគក្លែងក្លាយយ៉ាងដូចម្តេច?
ពួកឧក្រិដ្ឋជនធ្វើការចែកចាយនូវកម្មវិធីមេរោគក្លែងក្លាយនេះ ដោយប្រើប្រាស់នូវវិបសាយស្វែងរកព័ត៌មាន ​(search engine) អ៊ីម៉ែល វិបសាយបណ្តាញសង្គម ការផ្សាយពាណិជ្ជកម្មតាមអ៊ិនធឺណិត និងមេរោគផ្សេងៗទៀត។ ពួកគេប្រើប្រាស់ បច្ចេកទេស social engineering កម្រិតខ្ពស់ ហើយនឹងបច្ចេកទេសពេញនិយមនានា ដើម្បីពង្រីកនូវវិសាលភាពនៃ ការចំលងកម្មវិធីមេរោគក្លែងក្លាយ ទៅកាន់អ្នកប្រើប្រាស់។

តើអ្នកដឹងយ៉ាងដូចម្តេច?
ការលេចចេញផ្ទាំង pop-ups បង្ហាញនូវការព្រមានក្លែងក្លាយអំពីការឆ្លងមេរោគ ឬព័ត៌មានសន្តិសុខផ្សេងៗ ហើយសុំនូវព័ត៌មាន នៃកាតឥណទាន (credit card) ឬក៏ព័ត៌មានផ្ទាល់ខ្លួន។

តើអ្នកការពារខ្លួនយ៉ាងដូចម្តេច?
– ចូរមានការប្រុងប្រយ័ត្ននៅពេលដែលអ្នកចុចទៅលើតំណរភ្ជាប់ណាមួយ ឬបើកនូវឯកសារភ្ជាប់មកជាមួយអ៊ីម៉ែលពីអ្នកមិនស្គាល់
– ចូរធ្វើបច្ចុប្បន្នភាពកម្មវិធីឲ្យបានជាប្រចាំ
– ពេលដែលអ្នកធ្វើការទិញនូវអាជ្ញាប័ណ្ណផ្សេងៗ ចូរទិញពីវិបសាយរបស់ក្រុមហ៊ុនដោយផ្ទាល់
– ចូរធ្វើការត្រួតពិនិត្យនូវព័ត៌មានកាតឥណទានរបស់អ្នកជាប្រចាំ

Exit mobile version