មេរោគចាប់ជំរិតវាយលុកក្រុមហ៊ុនយក្សពិភពលោកផលិតអាលុយមីយ៉ូម

យោងតាមព័ត៌មានពីវេបសាយ Channel News Asia បានឲ្យដឹងថា ក្រុមហ៊ុន Norsk Hydro ដែលជាក្រុមហ៊ុនយក្សមួយក្នុងចំណោមក្រុមហ៊ុនដ៏ធំលើពិភពលោកក្នុងការផលិតនូវអាលុយមីញ៉ូម បាននឹងកំពុងប្រយុទ្ធប្រឆាំងជាមួយនឹងការវាយប្រហារតាមអ៊ិនធឺណិត ដែលបានធ្វើឲ្យមានការផ្អាកនូវខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន – ដែលនេះគឺជាឧទាហរណ៍ចុងក្រោយមួយ នៃការខូចខាតដោយហេគឃ័រដែលកើតមានឡើងចំពោះអាជីវកម្ម និងឧស្សាហកម្ម។

យោងតាមសេចក្តីប្រកាសព័ត៌មានមួយដែលត្រូវបានចែករំលែកដោយក្រុមហ៊ុនអាលុយមីញ៉ូម Norsk Hydro កាលពីថ្ងៃអាទិត្យ ក្រុមហ៊ុននេះបានបិទរោងចក្រជាបណ្តោះអាសន្នហើយបានប្តូរទៅជាប្រតិបត្តិការដោយដៃនៅពេលដែលអាចធ្វើទៅបាន នៅក្នុងបណ្តាប្រទេសនានារួមមាន ន័រវែស កាតា និងប្រេស៊ីល នៅក្នុងការប៉ុនប៉ងដើម្បីបន្តប្រតិបត្តិការមួយចំនួនរបស់ខ្លួន។ ។

ការវាយប្រហារតាមអ៊ិនធឺរណែតដែលបានចាប់ផ្តើមនៅសហរដ្ឋអាមេរិកត្រូវបានរកឃើញដំបូងបង្អស់ដោយអ្នកជំនាញការបច្ចេកវិទ្យារបស់ក្រុមហ៊ុននៅល្ងាចថ្ងៃច័ន្ទកន្លងទៅនេះ ហើយក្រុមហ៊ុនកំពុងធ្វើការ ដើម្បីដោះស្រាយការវាយប្រហារ ក៏ដូចជាការស៊ើបអង្កេតដើម្បីដឹងពីទំហំនៃឧបទ្ទវហេតុនេះ។

ក្រុមហ៊ុនបាននិយាយថាអាទិភាពចម្បងរបស់ Hydro គឺត្រូវបន្តធានាសុវត្ថិភាពប្រតិបត្តិការ និងកាត់បន្ថយផលប៉ះពាល់ដល់ផ្នែកប្រតិបតិ្តការ និងហិរញ្ញវត្ថុ។ បញ្ហានេះមិនបាននាំមកនូវឧបទេវហេតុពាក់ព័ន្ធនឹងសុវត្ថិភាពរបស់បុគ្គលិកធ្វើការនោះទេ។

លោក Eivind Kallevik ដែលជា CFO របស់ក្រុមហ៊ុន Norsk Hydro បានបង្ហាញថា ប្រព័ន្ធ Norsk Hydro ត្រូវបានវាយប្រហារដោយមេរោគថ្មីមួយដែលត្រូវបានគេស្គាល់ថា LockerGoga ដែលបានកូដនីយកម្ម (encrypt) ទៅលើរាល់ឯកសារទាំងអស់នៅលើកុំព្យូទ័រ គោលដៅ ហើយបន្ទាប់មកទាមទារឱ្យបង់ថ្លៃលោះដើម្បីធ្វើវិកូដនីយកម្ម (decrypt) ដែលនេះមានមុខងារដូចទៅនឹងមេរោគចាប់ជំរិតផ្សេងៗទៀតដែរ។

លោក Kallevik បាននិយាយថា “ស្ថានការណ៍ធ្ងន់ធ្ងរណាស់។ បណ្តាញទូទាំងពិភពលោកបានធ្លាក់ចុះ ហើយប៉ះពាល់ដល់ផលិតកម្មទាំងអស់ ក៏ដូចជាប្រតិបត្តិការការិយាល័យរបស់យើង។ក្នុងសន្និសីទសារព័ត៌មាន អាជ្ញាធរជាតិសន្តិសុខន័រវែស (NNSA) ក៏បាននិយាយផងដែរថាទីភ្នាក់ងារនេះកំពុងជួយដល់ Norsk Hydro ជាមួយឧបទ្ទវហេតុនេះ និងសហការជាមួយវិស័យផ្សេងទៀតនិងទីភ្នាក់ងារអន្តរជាតិនានា។

យោងតាមរបាយការណ៍ដែលបានផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈ NRK និង Reuters បាននិយាយថា យោងតាមអ្នកស្រាវជ្រាវ LockerGoga មិនមែនជាមេរោគដែលបានរីករាលដាលយ៉ាងទូលំទូលាយទេ ហើយត្រូវបានគេប្រើប្រាស់ដើម្បីតម្រង់ទិសដៅដល់ក្រុមហ៊ុនប្រឹក្សាវិស្វកម្មបារាំង Altran Technologies កាលពីដើមឆ្នាំនេះ។

ក្រុមហ៊ុននេះបាននិយាយថា “វាឆាប់ពេកក្នុងការបង្ហាញអំពីផលប៉ះពាល់ប្រតិបត្តិការ និងហិរញ្ញវត្ថុ និងពេលវេលាដើម្បីដោះស្រាយស្ថានភាព” ។

Norsk Hydro គឺជាជនរងគ្រោះចុងក្រោយបង្អស់នៃការវាយប្រហារ ransomware ដែលបានធ្វើឱ្យក្រុមហ៊ុនធំ ៗ ជាច្រើនអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នៅពេលនេះ គេមិនដឹងទេថាតើក្រុមហ៊ុនបានបាត់ទិន្នន័យសំខាន់ណាមួយនៅក្នុងការវាយប្រហារនេះ។

ប៉ុន្តែសម្រាប់ពេលនេះ ក្រុមហ៊ុនបានឱ្យដឹងថា ក្រុមហ៊ុន Hydro មានការធានារ៉ាប់រងតាមអ៊ីនធឺណិត ហើយផែនការសំខាន់របស់ខ្លួនគឺត្រូវស្ដារប្រព័ន្ធដោយប្រើទិន្នន័យបម្រុង (backup) ។

ក្រុមហ៊ុន Norsk Hydro ដែលមានការិយាល័យកណ្តាលនៅអូស្លូ គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអាលុយមីញ៉ូមធំជាងគេនៅលើពិភពលោកដែលមានប្រតិបត្តិការនៅក្នុងប្រទេសប្រហែល 50 នៅជុំវិញពិភពលោក និងមានសកម្មភាពនៅលើទ្វីបទាំងអស់។ ភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះប្រហែល 1% នៅពេលសរសេរដោយសារហេតុការណ៍នេះ។

Hydro បាននិយាយថា រោងចក្រវារីអគ្គិសនីរបស់ក្រុមហ៊ុនកំពុងដំណើរការជាធម្មតានៅលើប្រព័ន្ធដាច់ដោយឡែក ដែលមិនប៉ះពាល់ដល់ការដាច់ចរន្តអគ្គិសនីដូចជាប្រតិបត្តិការអាលុយមីញ៉ូម និងម៉ាស៊ីនអុសដែលស្ថិតនៅខាងក្រៅន័រវែស រួមទាំងនៅក្នុងប្រទេសកាតា និងប្រេស៊ីល។

Hydro ដែលមានបុគ្គលិកចំនួន 36.000 នាក់នៅក្នុងប្រទេសចំនួន 40 បានរកប្រាក់ចំណេញសុទ្ធចំនួន 4,3 ពាន់លានដលនៅន័រវេស (505 លានដុល្លារ) កាលពីឆ្នាំមុនលើការលក់ចំនួន 159,4 ពាន់លានដុល្លារ៕

ប្រភព៖

https://www.channelnewsasia.com/news/business/aluminum-maker-hydro-battles-to-contain-ransomware-attack-11359038

Cover Photo by Terje Pedersen / NTB scanpix

Exit mobile version