ការពារឧបករណ៍ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android កុំឲ្យឆ្លងមេរោគ
មេរោគដែលឆ្លងទៅលើឧបករណ៍ចល័តគឺកំពុងតែរីករាលដាល ដែលជាហេតុបណ្តាឲ្យឧបករណ៍របស់អ្នកស្ថិតនៅក្នុងភាពគ្រោះថ្នាក់ផងដែរ។ គន្លឹះខ្លីៗខាងក្រោមនេះ អាចជួយឲ្យអ្នកមានសុវត្ថិភាព និងរក្សាបាននូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកមិនឲ្យត្រូវបានលួចដោយឧក្រិដ្ឋជន។
ទាញយកកម្មវិធីតែពីក្នុង Store ផ្លូវការតែប៉ុណ្ណោះ (Legitimate App Stores)
នៅពេលដែលយើងធ្វើការទាញយកនូវកម្មវិធី (App) ចូរអ្នកប្រាកដថាអ្នកទាញវាតែពីក្នុង store ផ្លូវការតែប៉ុណ្ណោះដូចជា Google Play Store, Amazon, Samsung, ឬក៏របស់ក្រុមហ៊ុនផ្សេងៗទៀត។
នៅក្នុង stores ទាំងនេះគឺត្រូវបានត្រួតពិនិត្យ និងស្កេនរកនូវរាល់កម្មវិធីដែលអាចមានគ្រោះថ្នាក់។ ត្រូវមានការចាប់អារម្មណ័ចំពោះកម្មវិធីមិនល្អគួឲ្យសង្ស័យ ដូចជាកម្មវិធីមួយឈ្មោះថា BBM app ដែលត្រូវបានទាញយកច្រើនជាង ១០០០០០ ដងមុនពេលដែលវាត្រូវដកចេញពីក្នុង Store ។ កម្មវិធីនេះគឺវាបម្រើឲ្យ សេវាកម្ម Spam message ។
ការកំណត់លក្ខណៈផ្សេងៗ (Setting)
Google មាននូវលក្ខណៈកំណត់ជាច្រើននៅក្នុង Android Operating System ដែលអាចទប់ស្កាត់ការវាយប្រហារពីមេរោគបាន។ រាល់ ឧបករណ៍ដែលដំណើរការ Android 4.2 ឬធំជាងនេះ គឺមាននូវមុខងារ Verify Apps រួចជាស្រេច។
ធ្វើបច្ចុប្បន្នកម្មប្រព័ន្ធប្រតិបត្តិការ (System Update)
នៅក្នុងឧបករណ៍ដែលប្រើប្រាស់ដោយ Android ទាំងអស់មាននូវមុខងារធ្វើបច្ចុប្បន្នកម្ម (update) ។ ហេតុដូចនេះ សូមធ្វើការទាញយកនូវកញ្ចប់ថ្មីៗ និង បញ្ចូលវា។ ការធ្វើបច្ចុប្បន្នកម្មទាំងនោះគឺវាធ្វើឲ្យប្រសើរឡើងនូវចំនុចមួយចំនួនដូចជា bug fixes, enhancements, និងមុខងារថ្មីៗជាច្រើនទៀត ដើម្បី ធ្វើឲ្យឧបករណ៍របស់អ្នកកាន់តែមានសុវត្ថិភាព។
កម្មវិធីទប់ស្កាត់ និងកំចាត់មេរោគ (Antivirus App)
នៅក្នុង Google Play store មាននូវកម្មវិធីសម្រាប់ទប់ស្កាត់និងកំចាត់មេរោគជាច្រើន ដែលផ្តល់ឲ្យអ្នកនូវជញ្ជាំងមួយទៀតនៃការការពារ។ ក្រុមហ៊ុនជាច្រើន មានដូចជា Avast, AVG, BitDefender, Kaspersky, Sophos, Symantec (Norton) និង TrendMicro មានប្រវត្តិ និងកេរ្តិ៍ ឈ្មោះយូរយាណាស់មកហើយ ដែលយើងគួរទុកចិត្តបាន។