Cover Image: Airtel
សោរទ្វារទំនើបអាចមានស្នាមក្រយៅដៃរបស់អ្នក ។ ឧបករណ៍ជូតផ្ទះស្វ័យប្រវត្តិអាចមានព័ត៌មានជារូបភាពអំពីបន្ទប់ ឬផ្ទះរបស់អ្នក ។ ឧបករណ៍ជំនួយការជាសំលេងដែលមាន microphone អាចឲ្យអ្នកឆ្លើយឆ្លងទូរស័ព្ទពីចំងាយ ក៏អាចលួចស្តាប់កិច្ចសន្ទនាសំខាន់ៗរបស់អ្នកបានផងដែរ ។
១. ឧបករណ៍ឆ្លាតវៃ
មានព័ត៌មានជាច្រើនអំពីការលួច ឬជ្រៀតចូលទៅក្នុងឧបករណ៍ទាំងអស់នោះ ។ ក្នុងឆ្នាំ ២០១៩ មានព័ត៌មានអំពីឧបករណ៍របស់ Google បានបញ្ជូនសំលេងទៅកាន់បុគ្គលិករបស់ខ្លួនទូទាំងពិភពលោកដើម្បីបង្កើនប្រសិទ្ធិភាពកម្មវិធីស្តាប់សំលេងរបស់ខ្លួន និងមានកាេជ្រៀតចូលឧបករណ៍ baby monitor ពីចំងាយ ។ ក្នុងករណីនេះ យើងអាចចោទសួរថា តើទិន្នន័យអ្វីខ្លះដែលក្រុមហ៊ុនប្រមូលពីយើង ដើម្បីអ្វី រក្សាទុកមានសុវត្ថិភាពទេ ហើយតើអាចទេដែលចោរព័ត៌មានវិទ្យាលួចបាននិងប្រើវាប្រឆាំងយើងវិញនោះ។
២. បច្ចេកវិទ្យា
មានការអាប់ដេតជាប្រចាំទៅលើបច្ចេកវិទ្យាផងដែរ ដូចជា WPA3 ដែលជាស្តង់ដារចុងក្រោយនៃ WiFi ដែលវាធ្វើឲ្យមានការលំបាកក្នុងការលួចចាប់យកត្រាហ្វិកគ្នាទៅវិញទៅមកក្នុងបណ្តាញតែមួយ។
ជាមួយគ្នានេះផងដែរ ក្រុមហ៊ុននិមួយៗបានចាប់ផ្តើមកម្មវិធី vulnerability disclosure ដើម្បីឲ្យមានការរាយការណ៍អំពីចំនុចខ្សោយនានាទៅកាន់ក្រុមហ៊ុនផ្ទាល់តែម្តង។
៣. ការធ្វើនិយ័តកម្ម
មិនមានបទដ្ឋានគតិយុត្តិណាមួយតែឯង ដែលអាចគ្រប់គ្រងទៅបញ្ហាខាងលើនេះបានទេ។ ច្បាប់ Data Protection អាចមានអានុភាពទៅលើការប្រមូលទិន្នន័យដែលអាចកំណត់អត្តសញ្ញាណរបស់បុគ្គល ដោយរួមមានទាំង smart devices ផងដែរ។ នៅសឹង្ហបុរី ក៏មានការដាក់ឲ្យមានការធ្វើតេស្តឧបរកណ៍ស្មាត ដើម្បីកំណត់កម្រិតសន្តិសុខផងដែរ។
៤. អ្នកប្រើប្រាស់
ក្នុងនាមជាអ្នកប្រើប្រាស់ ត្រូវតែស្វែងយល់អំពីការកំណត់នានាទៅលើឧបករណ៍ដើម្បីសុវត្ថិភាព។ កុំបិទមុខងារសុវត្ថិភាព និងត្រូវធ្វើការអាប់ដេតជាចាំបាច់ទៅលើឧបករណ៍ទាំងនោះ។
ចូរចាំថា អ្វីដែលមានសុវត្ថិភាពម្សិលមិញ ប្រហែលជាគ្មានសុវត្ថិភាពឡើយនៅថ្ងៃស្អែក។